Connect with us
Trulli

អ៊ីរ៉ង់​ប្រកាស​ឈប់​សហការ​ជាមួយ​ក្រុម​អធិការកិច្ច​នុយ​ក្លេ​អ៊ែ​របស់ UN​

តំបន់&អន្តរជាតិ

អ៊ីរ៉ង់​ប្រកាស​ឈប់​សហការ​ជាមួយ​ក្រុម​អធិការកិច្ច​នុយ​ក្លេ​អ៊ែ​របស់ UN​

ប្រទេស​អ៊ីរ៉ង់​ ដែលគេ​សង្ស័យ​ថា​ កំពុង​ចំរើន​ធាតុ​អ៊ុយ​រ៉ា​ញូ​មក​ម្រិ​តខ្ពស់​ ដើម្បី​ផលិត​អាវុធ​នុយ​ក្លេអ៊ែ​ បាន​ប្រកាស​ថា ​នឹង​ឈប់​សហការ​ជាមួយ​ក្រុម​អធិការ​កិ​ច្ច​អាវុ​យនុយ​ក្លេ​អ៊ែ​របស់​អង្គការសហប្រជាជាតិ​ទៀតហើយ ។

An Iranian flag flutters in front of the International Atomic Energy Agency (IAEA) headquarters in Vienna, Austria, January 15, 2016. REUTERS/Leonhard Foeger – RTX22IVA

អ៊ីរ៉ង់​បាន​ប្រាប់​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ (IAEA​) ថា អ៊ីរ៉ង់​នឹង​ឈប់​អនុវត្ត​វិធាន ការ​តម្លាភាព​ស្ម័គ្រចិត្ត​ដែល​មាន​ចែង​នៅក្នុង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ជាមួយ ប្រទេស​មហាអំណាច​ចាប់ពី​ថ្ងៃទី ២៣ ខែកុម្ភៈ ក្នុង​នោះ​ក៏​រួម​ទាំង​ពិធីសារ​បន្ថែម​ផង​ដែរ ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន Aljazeera នៅ​ថ្ងៃទី១៦ ខែកុម្ភៈ ។

អ៊ីរ៉ង់​ក៏បាន​លើកឡើង​ដែរ​ថា ខ្លួន​នឹង​មាន​ផែនការ​បញ្ឈប់​មិន​អោយ​មានការ​ធ្វើ​អធិការកិច្ច ដោយក្រុម​ជំនាញ​របស់​អង្គការសហប្រជាជាតិ​ នៅ​ខាងក្រៅ​តំបន់​ដែល​ខ្លួន​បាន​ប្រកាស ផង​ដែរ ។

គួរ​បញ្ជាក់​ថា នៅក្នុង​កិច្ច​ព្រមព្រៀង​ឆ្នាំ ២០១៥ ឬហៅ​ថា ផែនការ​សកម្មភាព​គ្រប់ជ្រុងជ្រោយ រួម (JCPOA​) រវាង​អ៊ីរ៉ង់ ជាមួយ​ប្រទេស​មហាអំណាច​ដែល​ពី​ដំបូង​ឡើយ​មាន​សហរដ្ឋអាមេរិក អង់គ្លេស បា​រំាង រុស្ស៊ី ចិន និង​អាល្លឺម៉ង់ កិច្ច​ព្រមព្រៀង​នោះ​ចែងថា អ៊ីរ៉ង់​ត្រូវតែ​អនុញ្ញាត​ឱ្យ ក្រុមការងារ​អធិការកិច្ច​អាវុធ​នុយ​ក្លេ អ៊ែនៃ​អង្គការសហប្រជាជាតិ​ធ្វើការ​ត្រួតពិនិត្យ​នៅ ក្នុង​តំបន់ ឬទីតាំង​ផ្សេងទៀត ក្រៅពី​តំបន់ ឬទីតាំង​ដែល​អ៊ីរ៉ង់​បាន​ប្រកាស​ជា​ផ្លូវការ ។ ការ​ចុះ​ត្រួតពិនិត្យ​នេះ​ទៀតសោត អាច​ធ្វើឡើង ដោយ​គ្រាន់តែ​ជូនដំណឹង​ដល់​រដ្ឋាភិបាល ទីក្រុង​តេហេរ៉ង់​ក្នុងរយៈពេល​ខ្លី​ប៉ុណ្ណោះ ។

ការប្រកាស​របស់​អ៊ីរ៉ង់​នៅពេល​នេះ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ទាម​ទាម​ឱ្យ​សហរដ្ឋអាមេរិក ដក​ទណ្ឌកម្ម​ចេញពី​អ៊ីរ៉ង់​ដែល​ដាក់ជា​ថ្មី​ដោយ​រដ្ឋបាល​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណាល់ ត្រាំ ។

គួរ​រម្លឹក​ផង​ដែរ​ថា កាលពី​ឆ្នាំ ២០១៨ លោក ដូ​ណាល់ ត្រាំ បាន​ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ច ព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់ និង​បាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​លើ​ប្រទេស​អ៊ី​ស្លាម​មួយ​នេះ ។

ក្រោយ​ការ​ដកខ្លួន​របស់​អាមេរិក អ៊ីរ៉ង់​ប្រកាស​ថា ខ្លួន​នឹង​ឈប់​គោរព​តាម​ស្មារតី​នៃ​កិច្ច​ព្រម ព្រៀង​នេះ​ទៀត​ដែរ ប្រសិនបើ​សហរដ្ឋអាមេរិក​នៅតែ​បន្ត​ដាក់ទណ្ឌកម្ម​លើ​ខ្លួន ។

ជា​ការ​ឆ្លើយតប និង​ជា​ការ​ផ្គើន​សហរដ្ឋអាមេរិក​ផង ទីក្រុង​តេហេរ៉ង់​បាន​ចាប់ផ្តើម​ចំរើន ធាតុ​អ៊ុយ​រ៉ា​ញូ​មរ​ហូត​ដល់កម្រិត ២០​% និង​ព្រមាន​បង្កើន​ការ​ចំរាញ់​បន្ថែម​ទៀត ដើម្បី​បង្ខំ​ឱ្យ​សហរដ្ឋអាមេរិក​ដក​ទណ្ឌកម្ម ។

មេដឹកនាំ​សាសនា​កំពូល​របស់​អ៊ីរ៉ង់​លោក Ayatollar Ali Khamenei បាន​ព្រមាន​កាលពី​ពេល​ថ្មី​ៗនេះ​ថា ប្រសិនបើ​ចង់ឱ្យ​អ៊ីរ៉ង់​ត្រឡប់​មក​ធ្វើតាម​កិច្ច​ព្រមព្រៀង​នុយ​ក្លេ​អ៊ែ​វិញ សហរដ្ឋអាមេរិក ត្រូវ​ដកចេញ​ទាំងអស់​នូវ​ទណ្ឌកម្ម​ដែល​ដាក់​មក​លើ​អ៊ីរ៉ង់ ។ មេដឹកនាំ​សាសនា​រូប​នេះ​បាន​ឌឺដង ថា ការ​ដក​ទណ្ឌកម្ម​មិន​ត្រូវ​ធ្វើ​តែ​លើ​បបូរមាត់​នោះ​ទេ គឺ​ត្រូវតែ​ធ្វើ​លើ​ក្រដាស​ត្រឹមត្រូវ ។

កិច្ច​ព្រមព្រៀង​នុយ​ក្លេ​អ៊ែ​ជាមួយ​អ៊ីរ៉ង់​កើតមានឡើង ​ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ពេលនោះ​ មាន​លោក ចូ បៃ​ដិន ធ្វើជា អនុ​ប្រធានាធិបតី ។

ពិភពលោក​សង្ឃឹមថា នៅពេល​លោក ចូ បៃ​ដិន ធ្វើជា​ប្រធានាធិបតី លោក​នឹង​ធ្វើ​ឱ្យ​ស្ថានភាព តានតឹង​ជាមួយ​ទីក្រុង​តេហេរ៉ង់​ថយ​ចុះ ។ ប៉ុន្តែ​ចាប់តាំងពី​លោក បៃ​ដិន ចូលកាន់​តំណែង ជា​ប្រធានាធិបតី​ពី​ថ្ងៃទី ២០ មករា មក ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​នៅ​មិនទាន់​មាន​ភាព​ធូរស្រាល នៅឡើយ ។

លោក ចូ បៃ​ដិន បាន​ប្រកាស​ថា សហរដ្ឋអាមេរិក​មានបំណង​វិលត្រឡប់​មករ​កកិច្ច​ព្រមព្រៀង វិញ ប៉ុន្តែ​លោក​បាន​ដាក់​លក្ខខណ្ឌ​ថា ទីក្រុង​តេហេរ៉ង់​ត្រូវ​ងាក​មក​គោរព​តាម​ស្មារតី​កិច្ច​ព្រម ព្រម​ជាមុន​សិន ។ ប៉ុន្តែ​តេហេរ៉ង់​ក៏​ដាក់​លក្ខខណ្ឌ​វិញ​ថា សហរដ្ឋអាមេរិក​ត្រូវ​ដក​ទណ្ឌកម្ម ចេញពី​អ៊ីរ៉ង់​ជាមុន​សិន​ដែរ ៕

 

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top