Connect with us
Trulli

តើ​អវសាន​នៃ​របប​យោធា​មី​យ៉ា​ន់​ម៉ា ​ខិត​ជិត​ចូល​មកដល់​ឬ​?

តំបន់&អន្តរជាតិ

តើ​អវសាន​នៃ​របប​យោធា​មី​យ៉ា​ន់​ម៉ា ​ខិត​ជិត​ចូល​មកដល់​ឬ​?

​ទង្វើ​ឃោរឃៅ​សាហាវយង់ឃ្នង​របស់​របប​យោធា​មី​យ៉ា​ន់​ម៉ា​ទៅលើ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ចាប់តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​កំពុង​ធ្វើ​ឱ្យ​របប​នេះ​បាត់បង់​នូវ​ប្រជាប្រិយភាព​ ​និង​ការ​គាំទ្រ​ ​ទាំង​អ្នក​នៅ​ក្នុង​ប្រទេស​ ​និង​ពី​សហគមន៍​អន្តរជាតិ​ ​ដែល​សូម្បីតែ​ប្រទេស​ចិន​ ​បើ​ទោះ​ជា​មិន​ ​ទាន់​មាន​អ្វី​ជាដុំកំភួន​ជាឯកតោភាគី​ ​ប៉ុន្តែ​មហាអំណាច​មួយ​នេះ​ក៏បាន​ចូលរួម​ជាមួយ​សមាជិក​ ​ផ្សេងទៀត​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថ្កោលទោស​អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​ ​របប​យោធា​ទៅលើ​អ្នក​តវ៉ា​សន្តិវិធី​ ​។​

People have taken to Myanmar’s streets for over a month since the military coup

​របប​យោធា​បាន​ប្រព្រឹត្ត​កំហុស​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ​ ​។​ ​ករណី​បាញ់​ ​សម្លាប់​ទៅលើ​ក្មេងស្រី​ទើប​តែ​មាន​អាយុ​ ​៧​ ​ឆ្នាំ​ ​នៅ​លើ​ផ្ទះ​ ​ទាំង​ដែល​នាង​កំពុង​ស្ថិតនៅ​ជាមួយ​ ​ឪពុក​បាន​បង្ហាញ​នូវ​ភាព​អមនុស្សធម៌​មិនគួរ​ឱ្យ​ជឿ​របស់​ក្រុម​យោធា​ ​។​ ​ព័ត៌មាន​នៃ​ការ​ស្លាប់​ ​របស់​ក្មេងស្រី​ដែល​គ្នា​មិនទាន់​ដឹង​ក្តី​ផង​នោះ​ ​ត្រូវ​បាន​ផ្សព្វផ្សាយ​ពាសពេញ​ពិភពលោក​ ​ហើយ​ ​ត្រូវ​បាន​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ ​និង​កុមារ​ ​ប្រតិកម្ម​មិន​តិច​ទេ​ចំពោះ​អំពើយង់ឃ្នង​ ​របស់​របប​នេះ​ ​។​

​អ្នកខ្លះ​និយាយ​ថា​ ​របប​នេះ​ជិតដល់​ថ្ងៃ​អវ​សាន្ត​ហើយ​បើ​នៅតែ​បន្ត​ប្រព្រឹត្ត​អំពើឃោរឃៅ​ ​អមនុស្សធម៌​ដាក់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដូច​បច្ចុប្បន្ន​ ​។​

​បើ​ទោះ​ជា​មនុស្ស​ស្ទើរតែ​គ្រប់គ្នា​មើលឃើញ​ថា​ ​របប​យោធា​បាន​ប្រព្រឹត្ត​កំហុស​តាំងពី​ដើមទី​ ​មក​ ​ដោយ​ចាប់ផ្តើម​ចេញពី​ការ​ចាប់ខ្លួន​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​ប្រធានាធិបតី​ ​វី​ន​ ​យីន​ ​និង​អ្នក​ ​នយោបាយ​នៃ​គណ​បក្សសម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​រហូតដល់​ការ​ប​ង្រ្កា​ប​យ៉ាង​ឃោរឃៅ​ទៅលើ​អ្នក​តវ៉ា​ ​ដោយ​ប្រើ​កាណុង​បាញ់​ទឹក​ ​ប្រើ​គ្រាប់​ ​កាំភ្លើង​ជ័រ​ ​និង​គ្រាប់​កំ​ភ្លើង​ពិត​ ​ការ​ឡោមព័ទ្ធ​ ​ការ​ចូល​វាយ​ពលរដ្ឋ​ដល់​ក្នុង​ផ្ទះ​ ​និង​តំបន់​ពួកគេ​រស់នៅ​ ​ការ​ចាប់ខ្លួន​ដោយបង្ខំ​ ​និង​តាមទំនើងចិត្ត​ ​រហូតដល់​ចុងក្រោយ​បាន​ ​បាញ់​ប្រហារ​បណ្តាល​ឱ្យ​ក្មេងស្រី​ម្នាក់​អាយុ​ទើប​តែ​ ​៧​ ​ឆ្នាំ​បាត់បង់ជីវិត​ទៀត​ ​។​

People look at smoke believed to be from a factory fire during the security force crack down on anti-coup protesters at Hlaing Thar Yar township, Yangon, Myanmar, March 14,2021. Photo Nyan Zay Htet. ///
In this image taken Sunday, Mar. 14, 2021, black smoke billows from the industrial zone of Hlaing Thar Yar township in Yangon, Myanmar. (AP Photo)

​ពី​ក្នុង​ប្រទេស​ ​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​ក្រៅតែ​ពី​បាត់បង់​ការ​គំា​ទ្រ​ពី​ប្រជាជន​របស់​ខ្លួន​ ​ពួកគេ​ក៏​ ​បាត់​បង​ការ​គាំទ្រ​ពី​ក្រុម​ជនជាតិ​ភាគតិច​នៅ​ក្នុង​ប្រទេស​ ​និង​ពី​ក្រុម​កងកម្លាំង​ឧទ្ទាម​នៅ​ក្នុង​ ​ប្រទេស​មួយ​ចំ​នូន​ដែល​ធ្វើ​ស​ង្រ្គា​ម​ដណ្តើម​ស្វ័យភាព​ពី​ក្រុម​យោធា​ ​និង​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​ ​បើ​ទោះ​ជា​ពួកគេ​ភាគច្រើន​ធ្លាប់​បាន​ចុះ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ជាមួយ​រដ្ឋាភិបាល​កន្លង​ ​មក​ក្តី​ ​។​ ​ពួកគេ​មួយ​ចំនួន​បាន​ចេញមុខ​ថ្កោលទោស​រដ្ឋប្រហារយោធា​ ​និង​ថ្កោលទោស​ចំពោះ​ ​ការ​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​តវ៉ា​ ​។​

​របប​យោធា​មី​យ៉ា​ន់​ម៉ាក​៏​កំពុង​បាត់បង់​ការ​គំា​ទ្រ​ពី​ព្រះសង្ឃ​ព្រះពុទ្ធសាសនា​មី​យ៉ា​ន់​ម៉ា​ដែល​ជា​ ​តួអង្គ​ធ្លាប់​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​សង្គម​មី​យ៉ា​ន់​ម៉ា​ ​។​ ​ព្រះសង្ឃ​ជាច្រើន​អង្គ​បាន​ចុះ​ថ្នល់​ ​ចូលរួម​តវ៉ា​ជាមួយ​ប្រជាជន​ ​។​

​ក្នុងពេលជាមួយគ្នា​ ​មនុស្ស​ចំនួន​ដែល​ស្ថិតនៅ​ក្នុង​ជួរ​កងកម្លាំង​សមត្ថកិច្ច​មី​យ៉ា​ន់​ម៉ា​ដែល​របប​ ​យោធា​បាន​បញ្ជា​ឱ្យ​បាញ់សម្លាប់​ ​ឬ​ប្រើ​អំពើ​ហិង្សា​ទៅលើ​អ្នក​តវ៉ា​ ​បាន​រត់​ចាកចោល​របប​ ​យោធា​ព្រោះតែ​ពួកគេ​មិន​អាច​អនុវត្ត​បាន​តាម​ការ​បញ្ជា​របស់​មេដឹកនាំ​យោធា​ ​ខ្លះ​រត់​គេច​ខ្លួន​ ​ទៅកាន់​ប្រទេស​ឥណ្ឌា​ក្បែរ​ខាង​ជាមួយ​ក្រុម​គ្រួសារ​ ​ខ្លះ​បោះបង់​អាវុធ​ចោល​ដើរចូល​ការពារ​ ​ក្រុម​បាតុករ​តែម្តង​ក្នុងពេលដែល​មេ​របស់​ពូក​គេ​បញ្ជា​ឱ្យ​ប្រើ​កម្លាំង​ប​ង្រ្កា​ប​ទៅលើ​បាតុករ​ ​។​

​ចំណែក​ប្រជាជន​មួយ​ចំនួន​ទៀត​បាន​ចាកចេញ​ពី​ផ្ទះ​ទៅ​រក​ទីកន្លែង​សុវត្ថិភាព​ ​ខ្លះ​ធ្វើដំណើរ​ ​ទៅកាន់​ព្រំដែន​ថៃ​ ​កន្លែង​ដែល​មាន​សេចក្តីរាយការណ៍​ថា​ ​សហគមន៍​អន្តរជាតិ​កំពុង​រៀបចំ​ឱ្យ ​មាន​ជំ​រុំ​ភៀសខ្លួន​សម្រាប់​ទទួល​ជនភៀសខ្លួន​មី​យ៉ា​ន់​ម៉ា​ទៅកាន់​ទីនោះ​ ​។​

Commander-in-chief of Myanmar armed forces general Min Aung Hlaing arrives to pay his respects to country’s independence heroes during a ceremony to mark the 71st anniversary of Martyrs’ Day in Yangon on July 19, 2018.

​រីឯ​ឯកអគ្គរដ្ឋទូត​ដែល​តំណាង​ឱ្យ​មី​យ៉ា​ន់​ម៉ា​នៅ​អង្គការសហប្រជាជាតិ​ ​នៅ​សហរដ្ឋអាមេរិក​ ​និង​នៅ​ចក្រភពអង់គ្លេស​ ​បាន​ចេញមុខ​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ចាត់វិធានការ​បញ្ចប់​ ​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ ​និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ឡើងវិញ​ ​។​

​ចំណែក​ប្រទេស​នៅ​ក្នុង​អា​ស៊ាន​ដែល​ពី​ដំបូង​ទី​មក​បាន​នៅ​ស្ងៀម​នៅចំពោះមុខ​រដ្ឋប្រហារ​ ​របស់​របប​យោធា​ដោយ​គិតថា​វា​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​មី​យ៉ា​ន់​ម៉ា​បើ​តាម​គោលការណ៍​អា​ស៊ាន​ ​មិន​អាច​ជ្រៀតជ្រែក​ចូល​ការងារ​ផ្ទៃក្នុង​មី​យ៉ា​ន់​ម៉ា​ ​បាន​ចាប់ផ្តើម​តំ​ឡើង​សំឡេង​របស់​ខ្លួន​នៅ​ ​ពេល​មើលឃើញ​ថា​ ​របប​យោធា​ហាក់​មិន​បន្ធូរដៃ​សោះ​ប​ង្រ្កា​ប​ដោយ​កំរោល​ទៅលើ​អ្នក​តវ៉ា​ ​។​

​ប្រទេស​សិង្ហបុរី​បាន​ចេញមុខ​សម្តែង​ការ​បារម្ភ​ពី​វិបត្តិនយោបាយ​ ​និង​អំពើ​ហិង្សា​នៅ​មី​យ៉ា​ន់​ម៉ា​ ​ដោយ​អំពាវនាវ​ឱ្យ​របប​យោធា​បញ្ចប់​ជាបន្ទាន់​នូវ​ការប្រើប្រាស់​អំពើ​ហិង្សា​លើ​អ្នក​តវ៉ា​ ​និង​អំពាវ​ ​នា​វ​ឱ្យ​ដោះលែង​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​ប្រធានាធិបតី​ ​វី​ន​ ​យីន​ ​និង​អ្នកទោស​នយោបាយ​ផ្សេង​ ​ទៀត​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ ​ដើម្បី​ចរ​ចរ​ស្វែងរក​ដំណោះស្រាយនយោបាយ​ ​។​

​ក្នុងពេលជាមួយគ្នា​ ​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ ​និង​នាយក​រដ្ឋ​ម​ន្រ្តី​ម៉ាឡេស៊ី​ ​ក៏​ចេញមុខ​អំពាវនាវ​ ឱ្យ​បញ្ចប់​អំពើ​ហិង្សា​ ​និង​ស្នើ​ឱ្យ​អា​ស៊ាន​បើក​កិច្ចប្រជុំ​កំពូល​ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​ ​នយោបាយ​នៅ​មី​យ៉ា​ន់​ម៉ា​ ​។​

​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ទី​២​៤​ ​ខែ​មីនា​ ​បាន​ប្រកាស​ផ្អាក​បញ្ជូន​ប្រជាជន​មី​យ៉ា​ន់​ម៉ា​បន្ថែម​ ​ទៀត​ត្រឡប់ទៅ​កាន់​ស្រុកកំណើត​វិញ​ ​រហូតដល់​ពេល​មាន​កិច្ចប្រជុំ​ក​ម្រិ​ត​កំពូល​អា​ស៊ាន​ដើម្បី​ ​ពិភាក្សា​វិបត្តិនយោបាយ​នៅ​មី​យ៉ា​ន់​ម៉ា​ជាមុន​សិន​ ​។​

​សហគមន៍​អន្តរជាតិ​ ​រួម​មាន​ ​អង្គការសហប្រជាជាតិ​ ​សហរដ្ឋអាមេរិក​ ​ចក្រភពអង់គ្លេស​ ​សហភាព​អឺរ៉ុប​ ​អូ​ស្រ្តា​លី​ ណូវ៉ែ​ល​ហ្សេ​ឡង់​ ​និង​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ទៀត​បាន​ ​ចេញមុខ​ថ្កោលទោស​ ​សម្តែង​ការ​បារម្ភ​ពី​វិបត្តិនយោបាយ​ ​និង​អំពើ​ហិង្សា​នៅ​មី​យ៉ា​ន់​ម៉ា​ ​និង​ទាមទារ​ឱ្យ​របប​យោធា​ដោះលែង​មេដឹកនាំ​ ​និង​អ្នកទោស​នយោបាយ​ ​នៃ​គណបក្ស​ ​ស​ម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ ​និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ឡើងវិញ​ ​។​

​មកទល់​ពេលនេះ​ ​មាន​ប្រទេស​មួយ​ចំនួន​បាន​ដាក់ទណ្ឌកម្ម​រួចហើយ​ទៅលើ​របប​យោធា​ ​មី​យ៉ា​ន់​ម៉ា​ ​ដែល​រួម​មាន​ ​សហរដ្ឋអាមេរិក​ ​សហភាព​អឺរ៉ុប​ ​ចក្រភពអង់គ្លេស​ ណូវ៉ែ​ល​សេ​ឡង់​ ​កាណាដា​ ​និង​អូ​ស្រ្តា​លី​ ​។​

​បើ​តាម​សារ​ព័ត៌មាន​ R​e​u​t​e​rs ​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​ ​ដែល​ជា​ថ្ងៃ​រដ្ឋប្រហារ​ដោយ​របប​យោធា​

​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ចេញ​បទបញ្ជា​ប្រតិបត្តិ​បង្កក​ទ្រព្យ​ស​ម្បតិ្ត ​មួយពាន់​លាន​ដុល្លារ​ដែល​តម្កល់​ទុក​នៅ​ឯ​ធនាគារ​កណ្ដាល​អាមេរិក​ក្នុង​ទីក្រុង​ញូ​យ៉​ក ​ដែល​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​ព្យាយាម​ដក​យក​នៅ​ក្រោយ​រដ្ឋប្រហារ​ ​។​

​ចំណែក​ក្រសួងហិរញ្ញវត្ថុ​អាមេរិក​ ​ក៏បាន​ប្រកាស​ដាក់ទណ្ឌកម្ម​ដោយ​ហាម​មិន​ឱ្យ​ក្រុមហ៊ុន​ ​ឬ​ប្រជាជន​អាមេរិក​រកស៊ី​ជាមួយ​មន្ត្រី​មី​យ៉ា​ន់​ម៉ា​ចំនួន​១​២​រូប​ ​និង​ក្រុមហ៊ុន​មួយ​ចំនួន​គ្រប់គ្រង​ ​ដោយក្រុម​យោធា​ ​។​ ​រីឯ​ ​កូន​ៗ​របស់​លោក​ ​មីន​ ​អ៊ុង​ ​លាំង​ (​M​in​ ​A​un​g​ ​H​lain​g​) ​រួម​ទាំង​លោក​ ​មីន​ ​អ៊ុង​ ​លាំង​ ​និង​ក្រុមហ៊ុន​ចំនួន​ ​៦​ ​ដែល​ពួកគេ​គ្រប់គ្រង​ ​ក៏​ស្ថិតនៅ​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​ ​អាមេរិក​ ​។​ ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ ​ក៏បាន​ដាក់ទណ្ឌកម្ម​ដោយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​អាមេរិក​ ​ទាំងអស់​ត្រូវ​ ​រឹតត្បិត​ការ​ផ្ដល់​អាជ្ញា​ប​ណ្ណ​សម្រាប់​ការនាំចេញ​ទំនិញ​ ​ឬ​ស​ម្ភារៈ​នានា​ឱ្យ​ក្រសួង​ ​ការពារ​ជាតិ​ ​ក្រសួងមហាផ្ទៃ​ ​និង​ក្រុមហ៊ុន​ស​ម្ព័ន្ធ ​M​y​an​mar​ ​Economic​ ​Holding​s ​Limited​ (​ME​H​L​) ​និង​ក្រុមហ៊ុន​ ​M​y​an​mar​ ​Economic​ ​Corporation​ (​ME​C) ​ដែល​គ្រប់គ្រង​ដោយ​យោធា​ ​មី​យ៉ា​ន់​ម៉ា​។​

​បន្ទាប់មក​ ​ក្រសួងហិរញ្ញវត្ថុ​អាមេរិក​បាន​ប្រកាស​បញ្ចូល​មេ​ប៉ូលិស​ម្នាក់​ ​និង​មេបញ្ជាការ​ម្នាក់​ ​នៃ​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​រួម​ជាមួយ​អង្គភាពយោធា​ចំនួន​២​ ​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ជាប់​ទណ្ឌកម្ម​ ​អាមេរិក​ ​ដោយ​ចោទ​ថា​ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប​ង្រ្កា​ប​ក្រុម​បាតុករ​ ​។​

​ពី​ខាង​សហភាព​អឺរ៉ុប​ឯណោះ​ ​បាន​ដាក់​បម្រាម​ធ្វើដំណើរ​ ​និង​បង្កក​ទ្រ​ព​សម្បត្តិ​ប្រឆាំង​នឹង​ ​បុគ្គល​ចំ​នូន​ ​១​១​ ​រូប​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​ ​ដែល​រួម​មាន​លោក​ ​មីន​ អោ​ង​ហ្លេ​ង​ ​និង​លោក​ ម្យី​ន​ ស្វេ (​M​y​in​t​ S​w​e​) ​។​

​មិនយូរប៉ុន្មាន​ក្រោយ​រដ្ឋប្រហារ​ ​ប្រទេស​ណូ​វ៉េ​ល​សេ​ឡង់​បាន​ប្រកាស​ផ្អាក​កិច្ចព្រមព្រៀង​ ​ក​ម្រិ​ត​ខ្ពស់​ជាមួយ​មី​យ៉ា​ន់​ម៉ា​ ​និង​បាន​ដាក់​បម្រាម​ធ្វើដំណើរ​មេដឹកនាំ​យោធា​ ​។​ ​ចក្រភពអង់គ្លេស​បាន​ប្រកាស​បង្ក​ទ្រ​ព​សម្បត្តិ​ ​និង​បាន​រារាំង​មិន​ឱ្យ​ជនជាតិ​អង់គ្លេស​ ​ផ្ដល់​ជំនួយ​ដោយប្រយោល​ ​ឬ​ដោយ​ផ្ទាល់​ដែល​អាច​ជួយ​ដល់​របប​យោធា​ ​។​

​ក្នុងពេលជាមួយគ្នា​ ​ប្រទេស​កាណាដា​បាន​បញ្ចូល​មន្ត្រី​យោធា​មី​យ៉ា​ន់​ម៉ា​ចំនួន​ ​៩​ ​រូប​ទៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន​ ​ខណៈ​ដែល​ប្រទេស​អូស្ត្រាលី​ ​ក៏បាន​ផ្អាក​កិច្ច​សហប្រតិបត្តិការ​ ​មួយ​ចំនួនជា​មួយ​យោធា​មី​យ៉ា​ន់​ម៉ា​ ​ហើយ​ថា​នឹង​បង្វែរ​ជំនួយ​សម្រាប់​រដ្ឋាភិបាល​ទៅ​ឱ្យ ​ក្រុម​អង្គការសង្គម​ស៊ីវិល​វិញ​ ​។​

​ក្រោយ​ពី​មានការ​ថ្កោលទោស​ ​និង​ទណ្ឌកម្ម​ធ្លាក់​មក​ជាបន្តបន្ទាប់​ ​របប​យោធា​តាមរយៈ​អ្នកនាំ​ ​ពាក្យ​របស់​ខ្លួន​បាន​ចេញមុខ​បកស្រាយ​យក​ត្រូវ​ ​ថា​អំពើ​ហិង្សា​ដែល​បាន​កើតឡើង​ ​និង​បាន​ ​បណ្តាល​ឱ្យ​មាន​មនុស្សជា​ច្រើន​សិប​នាក់​បាត់បង់ជីវិត​ ​គឺ​បង្កឡើង​ដោយ​ភាគី​អ្នក​តវ៉ា​ហិង្សា​ ​ដែល​របប​យោធា​ចាំបាច់​ត្រូវតែ​ចាត់វិធានការ​ដើម្បី​រក្សា​សន្តិសុខ​នៅ​ក្នុង​ប្រទេស​ ​ហើយ​ថា​ក្នុង​នោះ​សមត្ថកិច្ច​ក៏បាន​ស្លាប់​នៅ​ក្នុង​អំពើ​ហិង្សា​ផង​ដែរ​ ​។​ ​ប៉ុន្តែ​ជា​ការ​បកស្រាយ​យក​រួចខ្លួន​របស់​ក្រុម​យោធា​ធ្វើ​ឱ្យ​គេ​ពិបាក​ទទួលយក​បាន​ ​។​

​ទោះ​ជារបប​យោធា​ហាក់​បាន​ស្តីបន្ទោស​ ​និង​ទម្លាក់កំហុស​ទៅលើ​ក្រុម​បាតុករ​ ​ប៉ុន្តែ​កាលពី​ ​ថ្ងៃ​ទី​២​៤​ ​ខែ​មីនា​ ​របប​យោធា​បាន​សម្រេច​ចិត្ត​ដោះលែង​មនុស្សជា​ង​ ​៦​០​០​ ​នាក់​ចេញពី​កន្លែង​ ​ឃុំឃាំង​ ​។​

​មនុស្ស​ដែល​ត្រូវ​បាន​ដោះលែង​ទាំងនោះ​គឺជា​អ្នក​ធ្លាប់​បាន​ចូលរួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​របប​យោធា​ក្រោយ​រដ្ឋប្រហារ​ ​។​ ​នេះ​អាច​ចាត់ទុកថា​ជា​សញ្ញា​នៃ​ការ​បន្ទន់​ឥរិយាបថ​មួយ​ផ្នែក​ក្រោយ​ ​របប​យោធា​រង​នូវ​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ ​ខណៈ​ដែល​ភ្លើងកំហឹង​របស់​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​ ​ក៏​កំពុង​មាន​ ​ហើយ​ការ​តវ៉ា​ក៏​នៅតែ​បន្ត​ធ្វើ​ក្នុង​រូបភាព​ផ្សេងៗ​ ​បើ​ទោះ​ជា​មានការ​ប​ង្រ្កា​ប​យ៉ាង​ ​ឃោរឃៅ​ពីសំណាក់​សមត្ថកិច្ច​មី​យ៉ា​ន់​ម៉ា​ក្តី​ ​។​

​បើ​តាម​សមាគម​ផ្តល់​ជំនួយ​សម្រាប់​អ្នកទោស​នយោបាយ​មី​យ៉ា​ន់​ម៉ា​ (​A​A​P​P​) ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​ ​២​៥​ ​ខែ​មីនា​ ​នេះ​មាន​មនុស្ស​ចំនួន​ ​២​៨​៦​ ​នាក់​ហើយ​បាន​ស្លាប់​ដោយសារ​ការ​ប​ង្រ្កា​ប​របប​ក្រុម​ ​យោធា​ ​។​ ​ប៉ុន្តែ​សមាគម​នេះ​ថា​ ​ចំនួន​មនុស្ស​ស្លាប់​ពិតប្រាកដ​ប្រហែលជា​អាច​មាន​ច្រើនជាង​ ​នេះ​ទៀត​ ​។​

​ជាមួយនឹង​ការ​បាត់បង់​នូវ​ការ​គាំទ្រ​កាន់តែ​ច្រើនឡើង​ៗ​ពីសំណាក់​ប្រជាជន​របស់​ខ្លួន​គ្រប់​ទីកន្លែង​នៅ​ក្នុង​ប្រទេស​ ​ព្រមទាំង​រង​នូវ​សម្ពាធ​ ​និង​ទណ្ឌកម្ម​កាន់តែ​ច្រើន​ពីសំណាក់​សហគមន៍​ ​អន្តរជាតិ​ផង​នោះ​ ​របប​យោធា​នឹង​ជួបប្រទះ​នូវ​ការលំបាក​ ​ហើយ​ដំណើរ​ទៅមុខ​របស់​ពួកគេ​ ​នឹង​ជួបប្រទះ​តែ​នូវ​ឧបសគ្គ​ ​ប្រសិនបើ​ពួកគេ​មិន​ងាក​មករ​ក​ដំណោះស្រាយ​ណាមួយ​ដែល​ ​អាច​ធ្វើ​ឱ្យ​ប្រជាជន​ពេញចិត្ត​នោះ​ទេ​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top