Connect with us
Trulli

អ៊ីស្រាអែល​ ចោទប្រកាន់​ទូរទស្សន៍​រដ្ឋ​ចិន​ ថា ​ផ្សព្វផ្សាយ​ប្រឆាំង​ជនជាតិ​ជ្វី​ប​

តំបន់&អន្តរជាតិ

អ៊ីស្រាអែល​ ចោទប្រកាន់​ទូរទស្សន៍​រដ្ឋ​ចិន​ ថា ​ផ្សព្វផ្សាយ​ប្រឆាំង​ជនជាតិ​ជ្វី​ប​

ស្ថានទូត​អ៊ីស្រាអែល​ប្រចាំ​ទីក្រុង​ប៉េកាំង​ ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​ឧសភា​ ​បាន​ចេញមុខ​ចោទប្រកាន់​ ​ទូរទស្សន៍​រដ្ឋ​ចិន​ C​G​T​N ​អំពី​ការ​ផ្សព្វផ្សាយ​ដែល​អ៊ីស្រាអែល​ចាត់ទុកថា​ជា​ការ​ប្រឆាំង​នឹង​ ​ជនជាតិ​ជ្វី​ប​ ​នៅ​ក្នុង​សេចក្តីរាយការណ៍​មួយ​ដែល​និយាយ​ពី​ ​គោល​នយោបាយ​របស់​អាមេរិក​ ​ចំពោះ​តំបន់​មជ្ឈិមបូព៌ា​ ​។​

China’s state broadcaster CCTV news broadcasters read news at a media center during a news conference on the eve of the annual legislature opening session in Beijing on March 4, 2021. Israel’s Embassy in China is protesting what it describes as “blatant anti-Semitism” on a program run by the overseas channel of state broadcaster CCTV discussing the ongoing violence in Gaza and elsewhere. (AP Photo/Andy Wong)

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ ​A​F​P​ ​បាន​រាយការណ៍​ថា​ ​នៅ​ក្នុង​ការផ្សាយ​ជា​ភាសា​អង់គ្លេស​កាល​ ​ពី​ថ្ងៃ​ទី​ ​១​៨​ ​ឧសភា​ ​អ្នក​អត្ថាធិប្បាយ​នៃ​ទូរទស្សន៍​ C​G​T​N ​បាន​លើកឡើង​នូវ​ចំណុច​មួយ​ចំនួន​ ​ដែល​ជា​ទ្រឹស្តី​ប្រឆាំង​ទៅ​នឹង​ជនជាតិ​ជ្វី​ប​ ​ក្នុងពេលដែល​ពិភាក្សា​អំពី​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ ​អាមេរិក​ចំពោះ​ប្រទេស​អ៊ីស្រាអែល​ ​។​

​អ្នក​កាន់​កម្មវិធី​កិច្ចពិភាក្សា​នោះ​និយាយ​ថា​ ​ក្រុម​បញ្ចុះបញ្ចូល​ដ៏​មានអំណាច​របស់​ជនជាតិ​ជ្វី​ប​ ​នៅ​ក្នុង​សហរដ្ឋអាមេរិក​គឺជា​អ្នកទទួលខុសត្រូវ​នៅ​ក្នុង​ការរៀបចំ​គោលជំហរ​របស់​អាមេរិក​នៅ​ ​ក្នុង​វិបត្តិ​តំបន់​មជ្ឈិមបូព៌ា​ ​ហើយ​ថា​ជនជាតិ​ជ្វី​ប​ ​ដែល​ជា​ជនជាតិ​អ៊ីស្រាអែល​ ​កំពុង​គ្របដណ្តប់​ ​ទៅលើ​វិ​ស​័​យ​ហិរញ្ញវត្ថុ​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​វិ​ស​័​យ​អ៊ី​ន​ធឺ​ណិ​ត​របស់​សហរដ្ឋអាមេរិក​ ​។​

​ជា​ការ​ឆ្លើយតប​ ​ស្ថានទូត​អ៊ីស្រាអែល​ប្រចាំ​ទីក្រុង​ប៉េកាំង​ ​បាន​សម្តែង​ការ​ស្រងាកចិត្ត​ចំពោះ​ ​ការ​លើកឡើង​អំពី​ការ​ប្រឆាំង​ទៅ​នឹង​ជនជាតិ​ជ្វី​ប​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ចិន​ ​។​ ​ស្ថាន​ ​ទូត​អ៊ីស្រាអែល​ប្រតិកម្ម​តប​ថា​ ​អ្វី​ដែល​បាន​លើកឡើង​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​គឺជា​ការ​ ​ប្រកាន់​ពូជសាសន៍​ ​និង​គ្រោះ​ថា្នក់ ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត​មិនគួរ​ធ្វើតាម​ឡើយ​ ​។​

​ការ​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​ចិន​នេះ​ចំ​ពេល​ដែល​អ៊ីស្រាអែល​ ​និង​ក្រុម​ហា​ម៉ា​ស​ប៉ា​ឡេ​ ស្ទី​ន​ដែល​គ្រប់គ្រង​តំបន់​កា​ហ្សា​កំពុង​ផ្លោង​គ្រាប់​ដាក់គ្នា​ទៅវិញទៅមក​ ​ដែល​បណ្តាល​ឱ្យ ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ជាង​ ​២​០​០​ ​នាក់​បាត់បង់ជីវិត​ ​និង​ខាង​ភាគី​អ៊ីស្រាអែល​ចំនួន​ ​១​២​ ​នាក់​ស្លាប់​ ​។​

​កាលពី​ពេលថ្មីៗនេះ​ ​ប្រទេស​ចិន​ដែល​ជា​សមាជិក​អ​ចិន្រ្តៃយ៍ ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​ ​សហប្រជាជាតិ​ ​និង​ជា​ប្រធាន​ប្តូរ​វេន​ប្រចាំខែ​សម្រាប់​ខែ​មិថុនា​នេះ​ ​បាន​រិះគន់​សហរដ្ឋអាមេរិក​ ​ដែល​បាន​ ​រាំង​ខ្ទប់​សេចក្តីថ្លែង​ការណ៍​រួម​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ពី​អំពើ​ ​ហិង្សា​រវាង​អ៊ីស្រាអែល​ ​និង​ប៉ា​ឡេ​ស្ទី​ន​ ​និង​អំពាវនាវ​ឱ្យ​មាន​ដំណោះស្រាយ​រដ្ឋ​ពីរ​រវាង​ ​អ៊ីស្រាអែល​ ​និង​ប៉ា​ឡេ​ស្ទី​ន​ ​។​

​ប្រទេស​ចិន​បាន​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ជាបន្ទាន់​រវាង​ភាគី​ជំលោះ​ ​និង​ឱ្យ​អ៊ីស្រាអែល​ ​ដកចេញ​វិញ​នូវ​ការ​បិទ​ខ្ទប់​តំបន់​កា​ហ្សាឱ្យ​បាន​កាន់តែ​ឆាប់​ដែល​អាច​ធ្វើ​ទៅ​បាន​ ​។​

​ប៉ុន្តែ​សហរដ្ឋអាមេរិក​យល់ថា​ ​សេចក្តីថ្លែង​ការណ៍​រួម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​ ​សហប្រជាជាតិ​នៅ​ពេលនេះ​ ​មិន​អាច​ដោះស្រាយ​អំពើ​ហិង្សា​បាន​នោះ​ទេ​ ​និង​ស្នើ​ទុក​ពេល​ឱ្យ ​មាន​ដំណោះស្រាយ​ការទូត​ជាមុន​សិន​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top