Connect with us
Trulli

អ៊ីស្រាអែល​ ​និង​ប៉ា​ឡេ​ស្ទី​ន​ផ្លោង​គ្រាប់​ដាក់គ្នា​ទៅវិញទៅមក​សម្លាប់​មនុស្សជា​ង​ ​៣​០​ ​នាក់​

តំបន់&អន្តរជាតិ

អ៊ីស្រាអែល​ ​និង​ប៉ា​ឡេ​ស្ទី​ន​ផ្លោង​គ្រាប់​ដាក់គ្នា​ទៅវិញទៅមក​សម្លាប់​មនុស្សជា​ង​ ​៣​០​ ​នាក់​

​ភាព​តានតឹង​ជាថ្មី​រវាង​អ៊ីស្រាអែល​ ​និង​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ ​និង​ក្រុម​ហា​ម៉ាស់​ (​Ham​as​) ​នៅ​ ​តំបន់​កា​ហ្សា (​G​a​z​a​) ​ដែល​បិទ​ខ្ទប់​ដោយ​អ៊ីស្រាអែល​ ​បាន​ធ្វើ​ឱ្យ​បាត់បង់ជីវិត​ប្រជាជន​ ​ប៉ា​ឡេ​ស្ទី​ន​ចំនួន​ ​៣​០​ ​នាក់​ ​ប្រជាជន​អ៊ីស្រាអែល​ចំនួន​ ​៣​ ​នាក់​ ​និង​ប្រជាជន​ជាច្រើន​រយ​នាក់​ ​ផ្សេងទៀត​រង​របួស​ទាំងសងខាង​នៅ​ក្នុង​ការ​ប៉ះទង្គិច​តាមរយៈ​ការ​ផ្លោង​គ្រាប់​រ៉ុកកែត​ ​និង​ ​ការវាយប្រហារ​តាម​ផ្លូវអាកាស​លើ​គ្នា​ទៅវិញទៅមក​ផង​ ​និង​អំពើ​ហិង្សា​ដោយ​ផ្ទាល់​ផង​ ​។​

Jewish nationalist demonstrators take cover during a barrage of rockets fired from the Gaza Strip toward central Israel, in the Israeli town of Ramla, Tuesday, May 11, 2021. The protesters had gathered in an attempted show of strength in a predominantly Arab neighborhood. (AP Photo/Heidi Levine)

Jewish nationalist demonstrators take cover during a barrage of rockets fired from the Gaza Strip toward central Israel, in the Israeli town of Ramla, Tuesday, May 11, 2021. The protesters had gathered in an attempted show of strength in a predominantly Arab neighborhood. (AP Photo/Heidi Levine)

​ការវាយប្រហារ​គ្នា​បាន​កើតឡើង​ក្រោយ​ពី​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ ​និង​កងកម្លាំង​ប៉ូលីស​ ​អ៊ីស្រាអែល​ ​បាន​ប៉ះ​ ​ទង្គិច​គ្នា​ដែល​បង្ក​ជា​អំពើ​ហិង្សា​នៅ​ព្រះវិហារ​សាសនា​អ៊ី​ស្លា​ម​មួយ​កន្លែង​ ​ក្នុង​តំបន់​ជេ​រូ​ហ្សេឡឹ​ម​ខាងកើត​ដែល​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​បាន​ចោទប្រកាន់​ជនជាតិ​អ៊ីស្រាអែល​ថា​កំពុង​ធ្វើ​អាណានិគមកិច្ច​នៅ​ទីនោះ​ ​។​

​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ប​ង្រ្កា​ប​របស់​ប៉ូលីស​អ៊ីស្រាអែល​ទៅលើ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ ​ក្រុម​ហា​ម៉ា​ស​ដែល​បច្ចុប្បន្ន​កំពុង​គ្រប់គ្រង​នៅ​តំបន់​ ​G​a​z​a​ ​បាន​ដាក់​ឱសានវាទ​ឱ្យ ​អ៊ីស្រាអែល​ដកខ្លួន​ចេញពី​តំបន់​ព្រះវិហារ​ ​បើមិនដូច្នោះទេ​ ​ពួកគេ​នឹង​បើក​ការវាយប្រហារ​ទៅ​ ​លើទឹក​ដី​អ៊ីស្រាអែល​ ​។​

​ដោយ​មិន​ទទួល​បានការ​ឆ្លើយតប​ពី​អ៊ីស្រាអែល​តាម​ការ​ចង់បាន​របស់​ខ្លួន​ ​ក្រុម​ហា​ម៉ាស់​ ​បាន​បាញ់​គ្រាប់​រ៉ុកកែត​ជា​ច្រើនគ្រា​ប់​ចូលក្នុង​ទឹកដី​របស់​អ៊ីស្រាអែល​ ​។​ ​ជា​ការ​ឆ្លើយតប​ ​អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​តាម​ផ្លូវអាកាស​ទៅលើ​តំបន់​ ​G​a​z​a​ ​វិញ​ ​ដែល​បាន​ ​បណ្តាល​ឱ្យ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ចំនួន​ ​៣​០​ ​នាក់​ ​បាត់បង់ជីវិត​ ​ក្នុង​នោះ​ក៏មាន​កុមារ​ ​និង​ស្រ្តី​មួយ​ចំនួន​ផង​ដែរ​។​

​ជា​ការ​ឆ្លើយតប​វិញ​ ​ក្រុម​ហា​ម៉ាស់​បាន​បាញ់​រ៉ុកកែត​ជា​ច្រើនគ្រា​ប់​សំដៅ​ទៅកាន់​ទីក្រុង​ ​តែ​ល​អា​វី​វ​ (​T​e​l​ ​A​v​i​v​) ​ដែល​ជា​ទីក្រុង​សេដ្ឋកិច្ច​របស់​អ៊ីស្រាអែល​ ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ ​A​F​P​ ​បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​១​២​ ​ឧសភា​ ​ដោយ​ស្រង់​សំដី​រដ្ឋ​ម​ន្រ្តី​ការ​ ​ពារ​ជាតិ​អ៊ីស្រាអែល​ ​លោក​ ​បេ​ន​នី​ ហ្កាន់ (​Ben​n​y​ ​Gan​t​z​) ​ដែល​បាន​ព្រមាន​ទៅ​ក្រុម​ហា​ម៉ាស់​ថា​ ​ការវាយប្រហារ​តាម​ផ្លូវអាកាស​របស់​អ៊ីស្រាអែល​ទៅលើ​តំបន់​ ​G​a​z​a​ ​គឺ​ទើប​តែ​ជា​ការ​ចាប់​ ​ផ្តើម​ប៉ុណ្ណោះ​ ​។​ ​ចំណែក​មេដឹកនាំ​ហា​ម៉ាស់​ ​លោក​ ​អ៊ី​ស្មា​អិ​ល​ ​ហា​នី​យ៉េ (​I​s​mail​ ​H​an​i​y​e​h​) ​វិញ​ ​បាន​ផ្លោង​សម្តី​ឆ្លើយតបនឹង​អ៊ីស្រាអែល​ដោយ​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ថា​ ​ប្រសិនបើ​អ៊ីស្រាអែល​ ​ចង់​ធ្វើ​ស​ង្រ្គា​ម​ ​ពួកគេ​បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ​ដែរ​នៅ​ក្នុង​ស​ង្រ្គា​ម​នេះ​ ​។​

​ប្រ​សិត​ពិសេស​អង្គការសហប្រជាជាតិ​ដើម្បី​សន្តិភាព​នៅ​តំបន់​មជ្ឈិមបូព៌ា​ ​លោក​ ​ត​រ​ ​វ៉ែន​នេ​ស​ ​ឡែ​ន​ (​To​r ​W​e​nn​e​s​land​) ​បាន​ព្រមាន​ថា​ ​ជម្លោះ​រវាង​អ៊ីស្រាអែល​ ​និង​ក្រុម​ហា​ម៉ាស់​កំពុង​ឆ្ពោះ​ ​ទៅ​រក​ស​ង្រ្គា​ម​ទ្រង់ទ្រាយ​ធំ​រវាង​ភាគី​ទាំងពីរ​ ​។​

​ចំណែក​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ឱ្យ​ភាគី​ទាំងពីរ​បញ្ចៀស​នូវ​ការ​ធ្វើសកម្មភាព​ដែល​ឈាន​ ​ដល់​ការ​បាត់បង់ជីវិត​នៃ​ប្រជា​ជនស៊ីវិល​ ​។​ ​ទោះជាយ៉ាងណា​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ ​អាមេរិក​ ​លោក​ N​e​d​ ​Price​ ​និយាយ​ថា​ ​អ៊ីស្រាអែល​មាន​សិទ្ធិ​ក្នុង​ការ​ការពារ​ខ្លួនឯង​ ​និង​ថា​ ​សហរដ្ឋអាមេរិក​មិន​ចង់​ឃើញ​នូវ​ការបង្កហេតុ​ណាមួយ​នោះ​ទេ​ ​។​

​ដោយឡែក​ ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​ក៏​គ្រោង​នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ ​ក្នុងពេលឆាប់ៗ​ដើម្បី​ពិភាក្សា​អំពី​ជម្លោះ​រវាង​អ៊ីស្រាអែល​ ​និង​ក្រុម​ហា​ម៉ា​ស​នៅ​ពេលនេះ​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top