Connect with us
Trulli

ជប៉ុន​នឹង​ធ្វើ​សម​យុទ្ធ​រួមគ្នា​ជាមួយ​អាមេរិក​ និង​បារាំង​ជា​សញ្ញា​ទប់ទល់​​​នឹង​សកម្មភាព​របស់​ចិន​

តំបន់&អន្តរជាតិ

ជប៉ុន​នឹង​ធ្វើ​សម​យុទ្ធ​រួមគ្នា​ជាមួយ​អាមេរិក​ និង​បារាំង​ជា​សញ្ញា​ទប់ទល់​​​នឹង​សកម្មភាព​របស់​ចិន​

​រដ្ឋ​ម​ន្រ្តី​ការពារ​ជាតិ​ជប៉ុន​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​មេសា​ ​ថា​កងទ័ព​ជប៉ុន​នឹង​ធ្វើ​សម​យុទ្ធ​ ​យោធា​រួមគ្នា​ជាមួយ​កងទ័ព​អាមេរិក​ ​និង​បារាំង​ ​នៅ​ខែក្រោយ​ ​ក្នុងពេលដែល​គេ​មើលឃើញ​ថា​ ​សកម្មភាព​របស់​ប្រទេស​ចិន​ក្នុង​តំបន់​ដែនទឹក​កំពុង​បង្ក​ឱ្យ​មានការ​បារម្ភ​របស់​ប្រទេសជិតខាង​ ​ចិន​ ​។​

U.S. Marines take part in a landing exercise during a joint drill with the Ground Self-Defense Force on Feb. 1 at the Blue Beach training area in the town of Kin in Okinawa Prefecture. | KYODO

U.S. Marines take part in a landing exercise during a joint drill with the Ground Self-Defense Force on Feb. 1 at the Blue Beach training area in the town of Kin in Okinawa Prefecture. | KYODO

​ទីភ្នាក់ងារ​ព័ត៌មាន​ ​A​F​P​ ​បាន​ផ្សាយ​ដោយ​ស្រង់​ខ្លឹមសារ​នៃ​សេចក្តីថ្លែង​ការណ៍​របស់​កងទ័ព​ ​ជើងគោក​ស្វ័យ​ការពារ​របស់​ជប៉ុន​ថា​ ​សម​យុទ្ធ​យោធា​រួមគ្នា​នឹង​ចាប់ផ្តើម​ធ្វើ​ពី​ថ្ងៃ​ទី​១​១​ ​ដល់​ ​១​៧​ ​ខែ​ឧសភា​ ​។​ ​វា​ត្រូវ​បាន​គេ​ចាត់ទុកថា​ជាស​ម​យុទ្ធ​យោធា​ទ្រង់​ទ្រង់​ធំ​មិនធ្លាប់​មាននៅ​ក្នុង​ ​ប្រទេស​ជប៉ុន​ដែល​មាន​ការចូលរួម​ដោយ​កងទ័ព​រហូតដល់​បី​ប្រទេស​ដូចនេះ​ ​។​

​សម​យុទ្ធ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុងពេលដែល​ជប៉ុន​កំពុង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ស៊ីជំរៅ​ជាមួយ​ស​ម្ព័ន្ធ​មិត្ត​អាមេរិក​ដើម្បី​ទប់ទល់​ជាមួយនឹង​សកម្មភាព​ចេះតែ​កើន​ឡើង​របស់​ចិន​នៅ​ ​ក្នុង​តំបន់​ ​ជាពិសេស​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ​និង​សមុទ្រ​ចិន​ខាងកើត​ ​ដែល​ជប៉ុន​កំពុងតែ​ ​មាន​ជំលោះ​ដែន​កោះ​ជាមួយ​ប្រទេស​ចិន​ទៅលើ​អធិបតេយ្យភាព​នៃ​កោះ​ ​ស៊ិន​កា​គូ​ ​ដែល​ចិន​ ​ហៅថា​កោះ​ ​ទៀវ​យូ​ ​។​

​រដ្ឋ​ម​ន្រ្តី​ការពារ​ជាតិ​ជប៉ុន​ ​លោក​ ណូ​ប៊ូ​អូ​ ​គី​ស្សី (​Nob​uo K​i​s​h​i​) ​បាន​ថ្លែង​ថា​ ​«​ប្រទេស​បារាំង​ ​បាន​ចួ​ល​រួម​គាំទ្រ​នូវ​ទ​ស្សនៈ​អំពី​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​មួយ​ដែល​សេរី​ ​និង​បើកចំហ​ ​។​ ​ដូច្នេះ​ ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ជប៉ុន​ ​សហរដ្ឋអាមេរិក​ ​និង​បារាំង​ ​យើង​ចង់​ធ្វើ​ឱ្យ​រីកចំរើន​ ​បន្ថែម​ទៀត​នូវ​វី​ធី​សា​ស្រ្ត ​និង​ជំនាញ​សម្រាប់​កងទ័ព​ស្វ័យ​ការពារ​របស់​ជប៉ុន​នៅ​ក្នុង​ការ​ការពារ​ ​ទឹកដី​ដែន​កោះ​ដែល​នៅ​ឆ្ងាយ​ៗ​របស់​ជប៉ុន​»​ ​។​

​គួរ​បញ្ជាក់​ថា​ ​ប្រទេស​បារាំង​មាន​ផលប្រយោជន៍​ជា​យុទ្ធ​សា​ស្រ្ត​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ា​ ​ស៊ី​ហ្វិ​ក​ ​ដោយសារ​អតីត​ប្រទេស​អាណានិគម​នៅ​អាស៊ី​អ​គ្នេយ៍​មួយ​នេះ​ ​ក៏មាន​ទឹកដី​កោះ​នៅ​ ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ ​រួម​មាន​កោះ​ R​e​union​ ​នៅ​មហាសមុទ្រ​ឥណ្ឌា​ ​និង​កោះ​ ​French​ ​P​o​l​y​n​e​s​i​a​ ​នៅ​ប៉ែក​ខាងត្បូង​នៃ​មហាសមុទ្រ​ប៉ាស៊ី​ហិ្វ​ក​ ​។​
​កាលពី​ពាក់កណ្តាល​ខែ​មេសា​ ​នៅ​ក្នុង​ជំនួប​ទល់មុខគ្នា​នៅ​ឯ​សេតវិមាន​ ​នា​ទីក្រុង​វ៉ា​ស៊ី​ន​តុ​ន​ ​សហរដ្ឋអាមេរិក​ ​នាយក​រដ្ឋ​ម​ន្រ្តី​ជប៉ុន​ ​លោក​ យ៉ូ​ស៊ី​ហ៊ី​ដេ ​ស៊ូ​ហ្កា (​Y​os​h​i​hide​ Su​g​a​) ​និង​ប្រ​ធានា​ ធិ​ប​តី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ប្តេជ្ញា​ថា​ប្រទេស​ទាំងពីរ​នឹង​ឈរ​រឹង​មាំ​ជាមួយគ្នា​ដើម្បី​ទប់​ ​ទល់​ជាមួយ​មហាអំណាច​ចិន​ ​និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ផ្នែក​ ​បច្ចេកវិទ្យា​ផង​ដែរ​ ​។​

​រដ្ឋាភិបាល​ជប៉ុន​តែងតែ​លើកឡើង​អំពី​ការ​បារម្ភ​របស់​ខ្លួន​ចំពោះ​ការ​គំរាមកំហែង​ផ្នែក​យោធា​ ​របស់​ប្រទេស​ចិន​ដោយសារ​ជប៉ុន​ផ្ទាល់​ក៏​កំពុង​មាន​ជំលោះ​ដែន​កោះ​ជាមួយ​ចិន​នៅ​ក្នុង​សមុទ្រ​ ​ចិន​ខាងកើត​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top