Connect with us
Trulli

កងទ័ព​កា​រ៉ែ​ន ​វាយ​កាន់កាប់​ប៉ុស្តិ៍​កងទ័ព​របប​យោធា​ នៅ​ប៉ែក​ខាងកើត​ប្រទេស​

តំបន់&អន្តរជាតិ

កងទ័ព​កា​រ៉ែ​ន ​វាយ​កាន់កាប់​ប៉ុស្តិ៍​កងទ័ព​របប​យោធា​ នៅ​ប៉ែក​ខាងកើត​ប្រទេស​

កងកម្លាំង​សហភាព​ជាតិ​កា​រ៉ែ​ន​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​មេសា​ ​ថា​ពួកគេ​បាន​វាយ​កាន់​ ​កាប់​ទី​តាំងមូលដ្ឋាន​កងទ័ព​របស់​របប​យោធា​ដែល​ស្ថិតនៅ​ប៉ែក​ខាងកើត​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ក្បែរ​ព្រំប្រទល់​ជាមួយ​ប្រទេស​ថៃ​ ​។​

Fires burning at a Myanmar military outpost along the bank of the Salween river, as seen from Mae Sam Laep town in Thailand's Mae Hong Son province, after the outpost was attacked and captured by the Karen National Union on Apr 27, 2021. (Photo: AFP/Kawthoolei Today)

Fires burning at a Myanmar military outpost along the bank of the Salween river, as seen from Mae Sam Laep town in Thailand’s Mae Hong Son province, after the outpost was attacked and captured by the Karen National Union on Apr 27, 2021. (Photo: AFP/Kawthoolei Today)

​សារ​ព័ត៌មាន​ R​e​u​t​e​rs ​បាន​ផ្សាយ​ថា​ ​ស្នូរ​កាំភ្លើង​ប្រយុទ្ធ​ទ្រ​ង​ទ្រង់​ធំ​ត្រូវ​បាន​លាន់​ឮ​ឡើង​ ​នៅក្បែរ​ព្រំដែន​ប្រទេស​ថៃ​នៅ​ព្រឹកព្រលឹម​ថ្ងៃ​ទី​២​៧​ ​ខែ​មេសា​ ​ដែល​ភាគច្រើន​ជា​តំបន់​ ​កាន់កាប់​ដោយ​កង​កម្លាំងទ័ព​នៃ​សហភាព​ជាតិ​កា​រ៉ែ​ន​ ​។​

​គេ​សង្កេតឃើញ​ថា​ ​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​កម្លាំងទ័ព​កា​រ៉ែ​ន​ជាមួយនឹង​កងទ័ព​នៃ​របប​យោធា​ ​កើតឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​មាន​កិច្ចប្រជុំ​មេដឹកនាំ​អា​ស៊ាន​នៅ​ក្នុង​ទីក្រុង​ហ្សា​កា​តា​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ដែល​បាន​សម្រេច​រួមគ្នា​ថា​ ​ត្រូវ​បញ្ចប់​ជាបន្ទាន់​នូវ​អំពើ​ហិង្សា​នៅ​ក្នុង​ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​។​

​នៅ​មិនទាន់​មានការ​ឆ្លើយតប​យ៉ាងណា​ពី​ភាគី​របប​យោធា​នៅឡើយ​ទេ​ចំពោះ​ការវាយប្រហារ​គ្នា​ជា​ថ្មីទៀត​រវាង​កង​កម្លាំងទ័ព​កា​រ៉ែ​ន​ ​និង​កងទ័ព​របប​យោធា​នៅ​ពេលនេះ​ ​។​

​ទោះជាយ៉ាងណា​ ​អ្នកនាំពាក្យ​ ​និង​ជា​ប្រធាន​ផ្នែក​កិច្ចការ​បរទេស​នៃ​សហភាព​ជាតិ​កា​រ៉ែ​ន​ ​លោក​ ​ប៉ា​ដូ ​ស​ ​ត​ ​នី​ (​Pad​o​h​ ​Saw​ ​T​a​w​ N​e​e​) ​បាន​និយាយប្រាប់​ថា​ ​កងកម្លាំង​របស់​សហភាព​ ​ជាតិ​កា​រ៉ែ​ន​បាន​កាន់កាប់​ទី​តំា​ង​មូលដ្ឋាន​កងទ័ព​របស់​របប​យោធា​នៅ​ព្រឹកព្រលឹម​ថ្ងៃ​ទី​២​៧​ ​ខែ​មេសា​ ​។​

​ម​ន្រ្តី​រូប​នេះ​ ​និយាយ​ថា​ ​ជំរំ​កងទ័ព​របស់​របប​យោធា​ត្រូវ​បាន​កាន់កាប់​ ​និង​ដុត​ក​ម្ទេ​ច​ ​ហើយ​កង​ ​កម្លាំងទ័ព​កា​រ៉ែ​ន​ ​កំពុង​ពិនិត្យមើល​ចំនួន​មនុស្ស​ស្លាប់​ ​។​ ​លោក​ថា​នៅ​ទីតាំង​ផ្សេងទៀត​ក៏​ ​មានការ​ប្រយុទ្ធ​គ្នា​ផង​ដែរ​ ​ប៉ុន្តែ​លោក​មិនបាន​ផ្តល់​ព័ត៌មាន​លំអិត​បន្ថែម​នោះ​ទេ​ ​។​

​កង​កម្លាំងទ័ព​នៃ​សហភាព​ជាតិ​កា​រ៉ែ​ន​បាន​ប្រយុទ្ធ​គ្នា​ជាមួយ​កងទ័ព​នៃ​របប​យោធា​ជាច្រើន​ ​កន្លែង​ចាប់តាំង​ពី​ពេល​ក្រុម​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ ​របស់​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​ចាប់តាំង​ពី​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​មក​ ​។​ ​សហភាព​ជាតិ​កា​រ៉ែ​ន​ជា​អ្នក​គាំ​ ​ទ្រ​ក្រុម​អ្នក​តវ៉ា​ដែល​ប្រឆាំង​ទៅ​នឹង​របប​យោធា​ ​។​

​ក្រៅពី​សហភាព​ជាតិ​កា​រ៉ែ​ន​ ​ក៏​នៅ​មាន​កងកម្លាំង​នៃ​ក្រុម​ជនជាតិ​ភាគតិច​ជាង​ ​២​០​ ​ទៀត​ក៏បាន​ ​ប្រកាស​គាំទ្រ​អ្នក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​ ​។​

​បើ​តាម​សហភាព​ជាតិ​កា​រ៉ែ​ន​ ​គិត​មកដល់ពេលនេះ​ ​មាន​ប្រជាជន​ប្រមាណ​ ​២​៤​.​០​០​០​ ​នាក់​ ​បាត់​រត់​គេច​ខ្លួន​ពី​ការវាយប្រហារ​តាម​ផ្លូវអាកាស​របស់​កងទ័ព​នៃ​របប​យោធា​ ​។​ ​អ្នក​ទាំងនោះ​ ​ភាគច្រើន​រត់​គេច​ខ្លួន​ចូល​ជ្រកនៅ​ក្នុង​ព្រៃ​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top