Connect with us
Trulli

បច្ចុប្បន្នភាព​មី​យ៉ា​ន់​ម៉ា​ ​៖​ ​មនុស្ស​ស្លាប់​កើន​ដល់​ ​២​០​២​ ​នាក់​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​ ​១​៧​ ​មីនា​

តំបន់&អន្តរជាតិ

បច្ចុប្បន្នភាព​មី​យ៉ា​ន់​ម៉ា​ ​៖​ ​មនុស្ស​ស្លាប់​កើន​ដល់​ ​២​០​២​ ​នាក់​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​ ​១​៧​ ​មីនា​

​ចំនួន​មនុស្ស​ស្លាប់​មានការ​កើន​ឡើងជា​រៀងរាល់ថ្ងៃ​ ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១​៧​ ​ខែ​មីនា​ ​នេះ​ ​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ដល់​ ​២​០​២​ ​នាក់​ហើយ​នៅ​ក្នុង​ ​ការ​ប​ង្រ្កា​ប​ដោយ​របប​យោធា​មី​យ៉ា​ន់​ម៉ា​ទៅលើ​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​ ​ចាប់តាំង​ពី​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​មក​ ​។​ ​នេះ​បើ​តាម​របាយការណ៍​របស់​សមាគម​ផ្តល់​ជំនួយ​សម្រាប់​អ្នកទោស​ ​នយោបាយ​ (​Assistance​ ​Association​ ​for​ ​Political Prisoner​s ​A​A​P​P​) ​មី​យ៉ា​ន់​ម៉ា​ ​ដែល​បាន​តាម​ ​ដាន​យ៉ាង​យកចិត្តទុកដាក់​ហេតុការណ៍​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​។​

​សមាគម​មួយ​នេះ​ ​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​បាត់បង់ជីវិត​របស់​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ ​ប៉ុន្តែ​បាន​កោតសរសើរ​ចំពោះ​ស្មារតី​ ​និង​ការ​បូជា​ជីវី​ត​របស់​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ ​ដើម្បី​សេរីភាព​ ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ ​។​

​បើ​តាម​ ​A​A​P​P​ ​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១​៧​ ​ខែ​មីនា​ ​នេះ​ ​មាន​មនុស្ស​ ​២​១​៨​១​ ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ​ក្នុង​នោះ​ ​១​៣​ ​នាក់​ត្រូវ​បាន​កាត់ទោស​រួចហើយ​ឱ្យ​ជាប់ពន្ធនាគារ​ពី​ ​៣​ ​ខែ​ ​ដល់​ ​២​ ​ឆ្នាំ​ ​៧​៣​ ​នាក់​ត្រូវ​បាន​ចោទប្រកាន់​ដោយមាន​ដីកាចាប់ខ្លួន​ ​និង​ ​៣​១​៩​ ​នាក់​ត្រូវ​បាន​ដោះលែង​វិញ​ ​។​

​ជា​រួម​នៅ​ក្នុង​ពេលនេះ​មាន​មនុស្ស​ ​១​៨​៦​២​ ​នាក់​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយក្រុម​យោធា​ ​គិត​ចាប់តាំង​ពី​ថ្ងៃ​ ​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​មក​ ​។​

​A​A​P​P​ ឱ្យ​ដឹង​ថា​ ​អ្នកជាប់ឃុំ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួប​ជាមួយ​សាច់ញាតិ​ ​និង​អ្នកតំណាង​ ​ផ្នែក​ច្បាប់​របស់​ពួកគេ​ទេ​ ​ហើយក៏​គ្មាន​នរណា​ម្នាក់​ដឹង​ថា​តើ​មនុស្សជា​ច្រើន​ត្រូវ​បាន​ឃុំ​ខ្លួន​ ​នៅ​ទីណា​ដែរ​ ​។​ ​ពួកគេ​ថា​របប​យោធា​ ​បាន​ដកហូត​សិទ្ធិ​ជា​មូលដ្ឋាន​ ​និង​បាន​ធ្វើ​ទារុណកម្ម​ ​លើ​រាងកាយ​ ​និង​ផ្លូវចិត្ត​របស់​អ្នកជាប់ឃុំ​ ​។​

​ពួកគេ​ក៏​មានការ​ព្រួយបារម្ភ​អំពី​ការ​មិន​មាន​ព័ត៌មាន​អំពី​អ្នក​ដែល​បាត់ខ្លួន​ដោយសារ​ការ​ ​បង្ក្រាប​របស់​ក្រុម​យោធា​ផង​ដែរ​ ​។​

​បើ​តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ដែល​ប្រមូល​បាន​ ​ការិយាល័យ​អង្គការ​ ​សហប្រជាជាតិ​ថា​ ​ចំនួន​មនុស្ស​ស្លាប់​មាន​ ​១​៤​៩​ ​នាក់​ ​ចាប់តាំង​ពី​ថ្ងៃ​រដ្ឋប្រហារ​ ​១​ ​កុម្ភៈ​ ​មក​។​ ​ប៉ុន្តែ​អង្គការសហប្រជាជាតិ​ក៏បាន​អះអាង​ដែរ​ថា​ ​ចំនួន​នៃ​មនុស្ស​ស្លាប់​ពិតប្រាកដ​ ​វា​ពិត​ណាស់​ ​នឹង​មាន​ច្រើនជាង​នេះ​ទៀត​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top