Connect with us
Trulli

របប​យោធា​មី​យ៉ា​ន់​ម៉ា​ ហាម​ពលរដ្ឋ​មើល​ទូរទស្សន៍​ តាម​ប្រព័ន្ធ​ផ្កាយរណប​

តំបន់&អន្តរជាតិ

របប​យោធា​មី​យ៉ា​ន់​ម៉ា​ ហាម​ពលរដ្ឋ​មើល​ទូរទស្សន៍​ តាម​ប្រព័ន្ធ​ផ្កាយរណប​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់គ្រង​ដោយក្រុម​របប​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៤​ ​ខែ​ឧសភា​ ​ហាមប្រាម​មិន​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សាយ​រណប​ដើម្បី​មើល​ទូរទស្សន៍​ ​។​ ​វិធានការ​នេះ​ ​គឺ​ក្នុង​ចេតនា​រារាំង​មិន​ឱ្យ​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​មកពី​ខាងក្រៅប្រទេស​ ​ដែល​របប​យោធា​ចោទប្រកាន់​ថា​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រៅ​ប្រទេស​បាន​គំរាមកំហែង​ដល់​ ​សន្តិសុខ​ជាតិ​ ​។​

​ពួកគេ​ក៏បាន​គំរាម​ចាប់​ដាក់គុក​អ្នក​ដែល​ហ៊ាន​រំលោភបំពាន​លើ​វិធានការ​ថ្មី​របស់​ពួក​យោធា​នេះ​ផង​ដែរ​ ​។​ ​នេះ​បើ​តាម​ការផ្សាយ​របស់​សារ​ព័ត៌មាន​ R​e​u​t​e​rs ​នៅ​ថ្ងៃ​ទី​៥​ ​ខែ​ឧសភា​ ​។​

​គួរ​រម្លឹក​ថា​ ​ចាប់តាំង​ពី​ក្រុម​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ ​ស​ម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​កាលពី​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​មក​ ​របប​នេះ​បាន​ព្យាយាម​កាត់ផ្តាច់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ដើម្បី​ផ្តាច់​នូវ​ប្រព័ន្ធ​ទំនាក់ទំនង​របស់​ពលរដ្ឋ​ ​និង​អ្នក​តវ៉ា​ដែល​ប្រឆាំង​ខ្លួន​ ​។​ ​វិធានការ​បិទ​ខ្ទប់​មិន​ឱ្យ​មើល​ទូរទស្សន៍​តាម​ប្រព័ន្ធ​ផ្កាយរណប​ ​ពីក្រៅ​ប្រទេស​នៅ​ពេលនេះ​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​របប​យោធា​មាន​ចេតនា​ធ្វើ​ឱ្យ​ប្រទេស​ ​និង​ប្រជាជន​មី​យ៉ា​ន់​ម៉ា​នៅ​ឯកោ​ពី​ពិភពលោក​ដើម្បី​ងាយស្រួល​ពួកគេ​គ្រប់គ្រង​ ​។​

​ទូរទស្សន៍​រដ្ឋ​មី​យ៉ា​ន់​ម៉ា​ដែល​គាំទ្រ​របប​យោធា​ ​M​R​T​V​ ​បាន​ផ្សាយ​ថា​ ​ទូរទស្សន៍​ផ្កាយរណប​ ​លែង​ស្រប​ច្បាប់​ទៀតហើយ​នៅ​ក្នុង​ប្រទេស​នេះ​ ​។​ ​ពួកគេ​ព្រមាន​ថា​ ​អ្នក​ទាំងឡាយ​ដែល​ ​ល្មើស​នឹង​ច្បាប់​វីដេអូ​ ​និង​ទូរទស្សន៍​ ​ជាពិសេស​អ្នក​ដែល​ប្រើប្រាស់​ថាស​ផ្កាយរណប​ ​នឹង​ត្រូវ​ ​មានទោស​ជាប់ពន្ធនាគារ​រយៈពេល​ ​១​ ​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ​៥​ ​សែន​ក្យ៉ា​ត​ (k​y​at​) ​ឬ​ស្មើ​ ​ប្រមាណ​ ​៣​២​០​ ​ដុល្លារ​អាមេរិក​ ​។​

​ទូរទស្សន៍​ ​M​R​T​V​ ​បញ្ជាក់​បន្ថែម​ថា​ ​«​បណ្តាញ​ព័ត៌មាន​ខុសច្បាប់​កំពុងតែ​ផ្សព្វផ្សាយ​ព័ត៌មាន​ ​ដែល​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ​ ​នីតិ​រដ្ឋ​ ​និង​សណ្តាប់ធ្នាប់​សាធារណៈ​ ​និង​លើកទឹកចិត្ត​ ​ប្រជាជន​ឱ្យ​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​»​ ​។​

​គិត​មកដល់ពេលនេះ​ ​មាន​មនុស្សជា​ង​ ​៧​៦​០​ ​នាក់​ហើយ​បាន​ស្លាប់​ដោយសារ​ការ​ប​ង្រ្កា​ប​ ​របស់​ក្រុម​យោធា​ ​។​ ​ការ​តវ៉ា​របស់​ប្រជាជន​ប្រឆាំង​នឹង​ក្រុម​យោធា​ចេះតែ​នៅ​មាន​បន្ត​សឹងតែ​ ​រាល់ថ្ងៃ​ ​។​ ​បើ​ទោះ​ជា​មាន​អន្តរាគមន៍​ពី​សមាគម​អា​ស៊ាន​ឱ្យ​របប​យោធា​បិទ​បញ្ចប់​អំពើ​ហិង្សា​ ​ក្នុង​ប្រទេស​ ​គេ​សង្កេតឃើញ​ថា​ ​ចំនួន​មនុស្ស​ស្លាប់​នៅតែ​ឃើញ​មាន​កើន​ឡើង​ ​។​ ​ក្នុង​ពេល​ ​ជាមួយគ្នា​ ​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​យោធា​ ​និង​កងកម្លាំង​ឧទ្ទាម​ជនជាតិ​ភាគតិច​ដែល​ប្រឆាំង​ ​នឹង​របប​យោធា​ក៏​កំពុង​កើតមានឡើង​ជាច្រើន​ផង​ដែរ​ ​។​

​របប​យោធា​បាន​ប្រើប្រាស់​ការវាយប្រហារ​តាម​ផ្លូវអាកាស​ទៅលើ​តំបន់​ជនជាតិ​ភាគតិច​ធ្វើ​ឱ្យ ​អ្នកស្រុក​រត់​ភៀសខ្លួន​ទៅ​ស្វែងរក​កន្លែងជ្រក​កោន​នៅ​ក្នុង​ព្រៃ​ ​។​ ​កាលពី​ថ្ងៃ​ទី​៤​ ​ឧសភា​ ​កងកម្លាំង​ ​កា​ឈី​ន​បាន​និយាយ​ថា​ពួកគេ​បាន​បាញ់​ទម្លាក់​ឧ​ទ្ធម្ភ​ចក្រ​របស់​ក្រុម​យោធា​ ​មួយ​គ្រឿង​ដែល​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​ទៅលើ​តំបន់​របស់​ពួកគេ​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top