Connect with us
Trulli

របប​យោធា​មី​យ៉ា​ន់​ម៉ា​អាច​រង​ការចោទប្រកាន់ ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​

តំបន់&អន្តរជាតិ

របប​យោធា​មី​យ៉ា​ន់​ម៉ា​អាច​រង​ការចោទប្រកាន់ ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​

​អ្នកជំនាញ​ជាន់ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ​បាន​លើកឡើង​នៅចំពោះមុខ​ ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ថា​ ​របប​យោធា​មី​យ៉ា​ន់​ម៉ា​ទំនងជា​បាន​ប្រព្រឹត្ត​ ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ​។​ ​នេះ​បើ​តាម​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​មីនា​ ​នេះ​ ​។​

​លោក​ ​T​h​o​ma​s ​And​r​e​w​s ​ដែល​ជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ​បាន​ ​បញ្ជាក់​ថា​ ​គិត​មកដល់ពេលនេះ​ ​មាន​មនុស្ស​យ៉ាងហោចណាស់​ក៏​ ​៧​០​ ​ហើយដែល​ត្រូវ​បាន​ ​របប​យោធា​បាញ់សម្លាប់​ ​ចាប់តាំង​ពី​មាន​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​មក​ ​។​

​លោក​បាន​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​ថា​ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​នៅ​ក្នុង​ពេលនេះ​ ​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​របប​ខុសច្បាប់​ ​និង​របប​កាប់​សម្លាប់​មនុស្ស​ ​។​

​លោក​អះអាង​ថា​ ​មាន​ភស្តុតាង​កាន់តែ​ច្រើនឡើង​ដែល​បញ្ជាក់​ថា​ក្រុម​យោធា​ទំនង​បាន​ ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ​ដែល​រួម​មាន​សកម្មភាព​សម្លាប់​ ​ការ​បាត់ខ្លួន​ដោយ​ ​បង្ខំ​ ​ការ​ធ្វើ​ទុក​បុកម្នេញ​ ​និង​ការ​ធ្វើ​ទារុណកម្ម​ ​ហើយ​សកម្មភាព​ឧក្រិដ្ឋកម្ម​ទាំងអស់​នេះ​ ​វា​មាន​លក្ខណៈ​បើកចំហ​ ​ទូលំទូលាយ​ ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ​និង​ជា​យុទ្ធនាការ​ដែល​បាន​ ​រៀបចំ​ទុកជាមុន​ ​។​

​លើស​ពី​នេះ​ទៀត​ ​លោក​ថា​ ​សកម្មភាព​ឧក្រិដ្ឋកម្ម​ទាំងនេះ​ ​ត្រូវ​បាន​ប្រព្រឹត្ត​ដោយមាន​ការ​ដឹង​ ​ឮ​ពីសំណាក់​ម​ន្រ្តី​យោធា​ជាន់ខ្ពស់​របស់​មី​យ៉ា​ន់​ម៉ា​ ​ក្នុង​នោះ​ក៏មាន​មេដឹកនាំ​កំពូល​យោធា​ ​លោក​ ​M​in​ ​A​un​g​ ​H​lain​g​ ​ផង​ដែរ​ ​។​

​ឆ្លើយតប​ចំពោះ​ការ​លើកឡើង​របស់​លោក​ ​T​h​o​ma​s ​And​r​e​w​s ​នេះ​ ​លេខា​អ​ចិន្រ្តៃយ៍​នៃ​ក្រសួង​ ​ការបរទេស​មី​យ៉ា​ន់​ម៉ា​លោក​ C​h​an​ ​Aye​ ​បាន​ថ្លែងប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រ​ ​ជា​ជាតិ​តាមរយៈ​សារ​នៅ​លើ​វីដេអូ​ថា​ ​អាជ្ញាធរ​មី​យ៉ា​ន់​ម៉ា​បាន​បង្ហាញ​នូវ​ការ​អត់ធ្មត់​ខ្លាំង​នៅ​ ​ចំពោះមុខ​ការ​តវ៉ា​ដោយ​ហិង្សា​ ​។​

​ទោះជាយ៉ាងណា​ ​លោក​ ​T​h​o​ma​s ​And​r​e​w​s ​ឆ្លើយតប​ថា​ ​រហូត​មកដល់ពេលនេះ​មាន​មនុស្ស​ ​មិន​តិច​ជាង​ ​៧​០​ ​នាក់​ទេ​ ​ត្រូវ​បាន​សម្លាប់​ ​និង​ប្រមាណ​ ​២​.​០​០​០​ ​នាក់​ផ្សេងទៀត​ត្រូវ​បាន​ ​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top