Connect with us
Trulli

មិន​បន្ធូរដៃ​ ​ក្រុម​យោធា​មី​យ៉ា​ន់​ម៉ា​បន្ត​បង្ក្រាប​បណ្តាល​ឱ្យ​បាតុករ​យ៉ាងតិច​ ​១​៨​ ​នាក់​ស្លាប់​

តំបន់&អន្តរជាតិ

មិន​បន្ធូរដៃ​ ​ក្រុម​យោធា​មី​យ៉ា​ន់​ម៉ា​បន្ត​បង្ក្រាប​បណ្តាល​ឱ្យ​បាតុករ​យ៉ាងតិច​ ​១​៨​ ​នាក់​ស្លាប់​

​មាន​មនុស្ស​យ៉ាងហោចណាស់​ក៏​ ​១​៨​ ​នាក់​ដែរ​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដោយសារ​ ​ការ​ប​ង្រ្កា​ប​របស់​របប​យោធា​ទៅលើ​ក្រុម​បាតុករ​គាំទ្រ​លិទ្ធិ​ប្រជាធិបតេយ្យ​ ​។​ ​នេះ​បើ​តាម​ការ​ ​បញ្ជាក់​ពី​ការិយាល័យ​សិទ្ធិមនុស្ស​ ​នៃ​អង្គការសហប្រជាជាតិ​ ​ដែល​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​ ​សារ​ព័ត៌មាន​ R​e​u​t​e​rs ​។​

Police gesture toward protesters as security forces crack down on demonstrations against the military coup in Yangon on February 28, 2021. (Photo by Sai Aung Main / AFP) (Photo by SAI AUNG MAIN/AFP via Getty Images)

​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បញ្ជាក់​ថា​ ​ប៉ូលីស​មី​យ៉ា​ន់​ម៉ា​បាន​ប្រើ​កាំភ្លើង​ ​បាញ់​ទៅលើ​ហ្វូង​បាតុករ​សឹង​នៅ​គ្រប់​ទីតាំង​ដែល​មាន​បាតុកម្ម​នៅ​ក្នុង​ប្រទេស​កាលពី​ថ្ងៃ​ទី​ ​២​៨​ ​ខែកុម្ភៈ​ ​ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​មិន​តិច​ជាង​ ​១​៨​ ​នាក់​ទេ​ ​បាន​បាត់បង់ជីវិត​ ​និង​ជាង​ ​៣​០​ ​នាក់​ទៀត​រង​របួស​ ​។​

​ការ​ប​ង្រ្កា​ប​ដោយ​ប្រើ​កាំភ្លើង​បាញ់​ទៅលើ​ហ្វូង​បាតុករ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ការ​ប្រើ​អំពើ​ ​ហិង្សា​ ​និង​ជា​ការ​បង្ហូរ​ឈាម​ធ្ងន់ធ្ងរ​បំផុត​ទៅលើ​បាតុករ​មី​យ៉ា​ន់​ម៉ា​ចាប់ពី​ផ្ទុះ​បាតុកម្ម​ប្រឆាំង​ ​របប​យោធា​ក្រោយ​ពី​មាន​រដ្ឋប្រហារ​នៅ​ក្នុង​ប្រទេស​នៅ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​មក​ ​។​

​បើ​ទោះ​ជារបប​យោធា​មី​យ៉ា​ន់​ម៉ា​ ​ទទួលរង​នូវ​ការរិះគន់​ធ្ងន់ធ្ងរ​ ​និង​ការ​គំរាម​ដក​ទណ្ឌកម្ម​ពី​ ​សហគមន៍​អន្តរជាតិ​ជាបន្តបន្ទាប់​ក្តី​ ​តែ​របប​នេះ​ ​ហាក់​មិន​បន្ធូរដៃ​ឡើយ​ទៅលើ​ក្រុម​អ្នក​តវ៉ា​ ​ដែល​ទាម​ទាម​លិទ្ធិ​ប្រជាធិបតេយ្យ​ ​៕​

 

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top