Connect with us
Trulli

ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​ចក្រភពអង់គ្លេស ​ដែល​ប្រឆាំង​របប​យោធា ​ត្រូវ​បាន​ក្រុម​ស្និទ្ធ​នឹង​របប​យោធា​បិទទ្វារ​មិន​ឱ្យ​ចូល​ស្ថានទូត​

តំបន់&អន្តរជាតិ

ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​ចក្រភពអង់គ្លេស ​ដែល​ប្រឆាំង​របប​យោធា ​ត្រូវ​បាន​ក្រុម​ស្និទ្ធ​នឹង​របប​យោធា​បិទទ្វារ​មិន​ឱ្យ​ចូល​ស្ថានទូត​

ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​នៅ​ចក្រភពអង់គ្លេស​ដែល​ធ្លាប់​បាន​ទាមទារ​ឱ្យ​របប​យោធា​ ​ដោះលែង​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​នៅ​ពេលនេះ​ត្រូវ​បាន​ក្រុម​ស្និទ្ធ​ជាមួយ​របប​យោធា​ ​បិទទ្វារ​មិន​ឱ្យ​ចូល​ស្ថានទូត​ ​។​ ​នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ​ខែ​មេសា​ ​។​

 Myanmar's ambassador to the UK Kyaw Zwar Minn (R) speaks to a police officer outside the embassy in London. PA Media


Myanmar’s ambassador to the UK Kyaw Zwar Minn (R) speaks to a police officer outside the embassy in London. PA Media

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៧​ ​ខែ​មេសា​ ​។​ ​ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​ ​នៅ​ចក្រភពអង់គ្លេស​ ​លោក​ K​y​a​w​ ​Z​war​ ​M​inn​ ​ចោទប្រកាន់​ថា​ ​របប​យោធា​ជា​អ្នក​រៀបចំ​ផែន​ ​ការ​នេះ​ ​។​

​ក្រោយ​មាន​ហេតុការណ៍​នេះ​ ​បាតុករ​ដែល​គាំទ្រ​លោក​ K​y​a​w​ ​Z​war​ ​M​inn​ ​បាន​មក​ជួបជុំគ្នា​ ​តវ៉ា​នៅមុខ​ស្ថានទូត​ជាមួយ​លោក​ K​y​a​w​ ​Z​war​ ​M​inn​ ​។​ ​នៅ​ពេល​អ្នកកាសែត​សួរ​ថា​ ​តើ​អ្នកណា​នៅ​ខាងក្នុង​ស្ថានទូត​ ​និង​ហាម​មិន​ឱ្យ​លោក​ចូល​ ​លោក​បាន​ឆ្លើយ​ថា​គឺ​ក្រុម​អនុព័ន្ធ​ ​យោធា​ ​។​

​ទោះជាយ៉ាងណា​ ​លោក​ K​y​a​w​ ​Z​war​ ​M​inn​ ​ថា​លោក​នឹង​មិនទៅ​ណា​នោះ​ទេ​ ​និង​នៅតែ​ទាម​ ​ទារ​ចូល​ស្ថានទូត​ដែល​លោក​ចាត់ទុកថា​ជា​អគារ​របស់​លោក​នៅឡើយ​ ​។​

​កាលពី​ខែមុន​ ​របប​សឹក​យោធា​បាន​កោះហៅ​លោក​ K​y​a​w​ ​Z​war​ ​M​inn​ ឱ្យ​ចូល​ប្រទេស​វិញ​ ​ក្រោយ​ពី​លោក​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​ទាមទារ​ឱ្យ​របប​សឹក​យោធា​ដោះលែង​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​និង​ប្រធានាធិបតី​ ​Win​ ​M​y​in​t​ ​។​ ​ប៉ុន្តែ​គេ​មិន​ឃើញ​លោក​ K​y​a​w​ ​Z​war​ ​M​inn​ ​ធ្វើតាម​ការ​បញ្ជា​របស់​របប​យោធា​នោះ​ឡើយ​ ​។​

​ការិយាល័យ​ការបរទេស​ចក្រភពអង់គ្លេស​ដែល​កន្លងទៅ​បាន​ធ្វើ​ការរិះគន់​ចំពោះ​រដ្ឋប្រហារ​នៅ​ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ឱ្យ​ដឹង​ថា​ ​ពួកគេ​កំពុងតែ​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត​អំពី​ហេតុការណ៍​ដែល​ ​បាន​កើតឡើង​ចំពោះ​ឯកអគ្គរដ្ឋទូត​ K​y​a​w​ ​Z​war​ ​M​inn​ ​និង​ថា​អាជ្ញាធរ​បាន​ដឹង​ពី​ស្ថានភាព​ទាំង​ ​អស់នេះ​រួចហើយ​ ​។​

​លោក​ K​y​a​w​ ​Z​war​ ​M​inn​ ​បាន​និយាយប្រាប់​សារ​ព័ត៌មាន​អង់គ្លេស​ ​Daily​ ​Telegraph​ ​ថា​ ​ក្រុម​ស្និទ្ធ​នឹង​របប​យោធា​បាន​ឆ្លៀតឱកាស​ក្តោបក្តាប់​ស្ថានទូត​នៅ​ពេល​លោក​បាន​ចាកចេញ​ពី​ស្ថានទូត​ ​។​ ​លោក​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អង់គ្លេស​ជួយ​អន្តរាគមន៍​អំពី​រឿង​នេះ​ ​។​ ​លោក​និយាយ​ថា​ ​អ្នក​ដណ្តើម​កាន់កាប់​ទីតាំង​ស្ថានទូត​បាន​ប្រាប់​ថា​ពួកគេ​ទ​ទូល​ការណែនាំ​ពី​ ​របប​យោធា​ឱ្យ​ធ្វើ​ដូចនេះ​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top