Connect with us
Trulli

​ហ្វីលីពីន​តវ៉ា​ជាថ្មី​ចំពោះ​វត្តមាន​ទូក​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​

តំបន់&អន្តរជាតិ

​ហ្វីលីពីន​តវ៉ា​ជាថ្មី​ចំពោះ​វត្តមាន​ទូក​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​

ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​មេសា​ ​បាន​ផ្ញើ​ញត្តិ​តវ៉ា​ការទូត​ចំនួន​ពីរ​ទៅកាន់​រដ្ឋាភិបាល​ ​ចិន​ដើម្បី​ប្រឆាំង​ទៅ​នឹង​វត្តមាន​ទូក​ចិន​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែល​ហ្វីលីពីន​អះអាង​ថា​ជា​ដែនទឹក​របស់​ខ្លួន​ ​។​ ​នេះ​បើ​តាម​ការផ្សាយ​របស់​សារ​ព័ត៌មាន​ R​e​u​t​e​rs ​។​

​រដ្ឋាភិបាល​ហ្វីលីពីន​ក្នុង​មួយរយៈពេល​ចុងក្រោយ​នេះ​ ​ហាក់​បាន​តំ​ឡើង​សំឡេង​ដាក់​ប្រទេស​ ​ចិន​ដែល​ហ្វីលីពីន​បាន​ចោទប្រកាន់​ថា​បាន​បញ្ជូន​ទូក​ជាច្រើន​គ្រឿង​ចូលក្នុង​ដែនទឹក​របស់​ខ្លួន​ ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ​។​ ​ហ្វីលីពីន​និយាយ​ថា​ទូក​ទាំងនោះ​ក៏មាន​ទូក​របស់​យោធា​ចិន​ផង​ ​ដែរ​ ​ប៉ុន្តែ​ត្រូវ​បាន​ទីក្រុង​ប៉េកាំង​បដិសេធ​ ​ហើយ​និយាយ​ថា​ ​ទូក​ទាំងនោះ​គ្រាន់តែ​ជា​ទូក​ ​នេសាទ​ចិន​ ​ដែល​ទៅ​រក​កន្លែង​សុវត្ថិភាព​ចត​ដើម្បី​គេច​ចេញពី​ខ្យល់​ធំ​ៗ​តែប៉ុណ្ណោះ​ ​។​

​ទោះជាយ៉ាងណា​ ​ហ្វីលីពីន​អះអាង​ថា​ ​ទីនោះ​គឺជា​ដែនទឹក​របស់​ខ្លួន​ ​និង​បាន​ទាមទារ​ឱ្យ​ចិន​ ​ដក​ទូក​ទាំងអស់​នោះ​ចេញពី​ដែនទឹក​របស់​ខ្លួន​វិញ​ ​។​ ​បើ​តាម​រដ្ឋាភិបាល​ហ្វីលីពីន​ ទួ​ក​របស់​ចិន​ ​ដែល​កំពុង​ស្ថិតនៅ​ក្នុង​ដែនទឹក​របស់​ខ្លួន​មាន​ទាំងអស់​ប្រមាណ​ ​១​៦​០​ ​គ្រឿង​ ​ដែល​មាន​ទាំង​ ​ទូក​នេសាទ​ ​និង​ទូក​យោធា​ចិន​ ​។​ ​ក្រៅពី​នេះ​ ​ហ្វីលីពីន​ថា​ ​ទូក​ឆ្មាំ​ការពារ​ដែនសមុទ្រ​ចិន​ចំនួន​ ​៥​ ​គ្រឿង​ក៏​កំពុង​មាន​វត្តមាន​នៅ​ទីនោះ​ផង​ដែរ​ ​។​

​គេ​នៅ​មិនទាន់​ឃើញ​មានការ​ឆ្លើយតប​ពី​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​ម៉ានីល​ ​ប្រទេស​ហ្វីលីពីន​ ​ឬ​ពី​ទីក្រុង​ប៉េកាំង​ចំពោះ​ការ​តវ៉ា​របស់​ហ្វីលីពីន​នៅ​ពេលនេះ​នៅឡើយ​ទេ​ ​។​

​បច្ចុប្បន្ន​ ​ក្រៅតែ​ហ្វីលីពីន​ ​ប្រទេស​ចិន​ក៏​កំពុង​មាន​ជំលោះ​ដែនទឹក​ជាមួយ​ប្រទេស​មួយ​ចំនួន​ ​ផ្សេងទៀត​ ​រួម​មាន​ តៃ​វ៉ាន់​ ប្រ៊ុ​យ​ណេ ​ម៉ាឡេស៊ី​ ​និង​វៀតណាម​ ​។​

​ប្រទេស​ចិន​តែង​អះអាង​ថា​ខ្លួន​មាន​អធិបតេយ្យភាព​ស្ទើរតែ​ទាំងអស់​នៅ​លើ​កោះ​ទាំងឡាយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ជា​ផ្លូវទឹក​ដ៏​សំខាន់​បំផុត​មួយ​នៅ​លើ​ពិភពលោក​សម្រាប់​ការ​​​ដឹកជញ្ជូន​ពាណិជ្ជកម្ម​ ​ដែល​មាន​តំ​លៃ​ប្រមាណ​ ​៣​ ​លាន​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​ ​។​

​ទោះជាយ៉ាងណាក៏ដោយ​ ​កាលពី​ឆ្នាំ​ ​២​០​១​៦​ ​សាលាក្តី​អាជ្ញាកណ្តាល​មួយ​នៅ​ទីក្រុង​ឡាអេ ​ប្រទេស​ហូឡង់​ ​បាន​ប្រកាស​មិន​ទទួលស្គាល់​ការ​អះអាង​អំពី​អធិបតេយ្យភាព​របស់​ចិន​ ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ​ ​ដោយ​លើក​ហេតុផល​ថា​ ​ចិន​បាន​សំអាង​តែ​ទៅលើ​ផែនទី​ ​ដែល​បង្កើត​ឡើង​ដោយខ្លួនឯង​ផ្ទាល់​ ​។​ ​ទោះជាយ៉ាងណា​ ​ទីក្រុង​ប៉េកាំង​បាន​ទាត់ចោល​នូវ​ការ​ ​សម្រេច​នេះ​ ​។​

​កាលពី​ថ្ងៃ​ទី​១​៩​ ​ខែ​មេសា​ ​ប្រធានាធិបតី​ហ្វីលីពីន​ ​លោក​ រ៉ូឌ្រីហ្គោ ឌូទែ​ទេ​ (​Rod​rig​o ​D​u​t​e​r​t​e​) ​បាន​ប្រកាស​ថា​ ​លោក​បាន​ត្រៀម​ចល័ត​នាវា​កងទ័ពជើងទឹក​ហ្វីលីពីន​ទៅកាន់​តំបន់​ដែនទឹក​ ​ដែល​ជា​អធិបតេយ្យភាព​របស់​ហ្វីលីពីន​ដើម្បី​ការពារ​ធនធាន​រ៉ែ​ ​និង​ប្រេង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ ​ផ្តាច់មុខ​របស់​ហ្វីលីពីន​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top