Connect with us
Trulli

មានមន្រ្តីនៃ​គណបក្ស​ N​L​D​ ​ទី ​២​ ​ស្លាប់​ក្នុង​ពេល​ជាប់ឃុំ​ដោយក្រុម​យោធា​មី​យ៉ា​ន់​ម៉ា​

តំបន់&អន្តរជាតិ

មានមន្រ្តីនៃ​គណបក្ស​ N​L​D​ ​ទី ​២​ ​ស្លាប់​ក្នុង​ពេល​ជាប់ឃុំ​ដោយក្រុម​យោធា​មី​យ៉ា​ន់​ម៉ា​

ម​ន្រ្តី​នៃ​គណ​បក្សសម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​ម្នាក់ទៀត​បាន​ ​ស្លាប់​នៅ​ក្នុង​ពេល​ជាប់ឃុំឃាំង​ដោយ​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​ដែល​នេះ​ជា​ករណី​ទី​២​ ​ហើយ​ ​ដែល​មន្ត្រី​ ​នៃ​គណបក្ស​ N​L​D​ ​បាន​ស្លាប់​ក្នុង​ពេល​កំពុង​ជាប់ឃុំ​ ​។​

Protesters hold up the three finger salute at the Sittaung River during a demonstration against the military coup in Naypyidaw on Mar 9, 2021. (Photo: AFP/STR)

​សារ​ព័ត៌មាន​ CN​A​ ​បាន​ផ្សាយ​ដោយ​ស្រង់​សម្តី​សមាជិកសភា​នៃ​គណបក្ស​ N​L​D​ ​លោក​ B​a​ ​M​y​o ​T​h​e​in​ ​ដែល​បាន​ឱ្យ​ដឹង​ថា​ ​ម​ន្រ្តី​ដែល​បាន​ស្លាប់​នោះ​ឈ្មោះ​ ​Z​a​w​ ​M​y​at​ ​L​inn​ ​។​ ​លោក​ត្រូវ​ ​បាន​ក្រុម​យោធា​ចាប់ខ្លួន​កាលពី​ពេលរសៀល​ថ្ងៃ​ទី​៩​ ​ខែ​មីនា​ ​ហើយ​បាន​ស្លាប់​ប៉ុន្មាន​ម៉ោង​ ​ក្រោយ​ការ​ចាប់​ឃុំ​ខ្លួន​នោះ​ ​។​

​លោក​ B​a​ ​M​y​o ​T​h​e​in​ ​បញ្ជាក់​ថា​ ​សាកសព​របស់​ម​ន្រ្តី​រូប​នោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ ​និង​សាច់​ ​ញាតិ​ព្យាយាម​យកចេញ​ពី​មន្ទីរពេទ្យ​យោធា​មី​យ៉ា​ន់​ម៉ា​ ​។​

​ចាប់តាំង​ពី​មាន​រដ្ឋប្រហារ​ដោយក្រុម​យោធា​ទម្លាក់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ ​L​N​D​ ​នៅ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​មក​ ​មាន​មនុស្សជា​ង​ ​៦​០​ ​នាក់​ហើយ​បាន​ស្លាប់​ដោយសារ​ការ​ប​ង្រ្កា​ប​របស់​ ​របប​យោធា​ ​និង​មនុស្ស​ប្រមាណ​ ​១​.​៨​០​០​ ​នាក់​ទៀត​ត្រូវ​បាន​ពួក​យោធា​ចាប់​ឃុំ​ខ្លួន​ ​។​

​សហគមន៍​អន្តរជាតិ​រួម​មាន​ ​អង្គការសហប្រជាជាតិ​ ​សហរដ្ឋ​អាម​រិ​ក​ ​ចក្រភពអង់គ្លេស​ ​សហភាព​អឺរ៉ុប​ ​បាន​ថ្កោលទោស​ចំពោះ​ការ​ប​ង្រ្កា​ប​របស់​ក្រុម​យោធា​លើ​ជនស៊ីវិល​ ​និង​បាន​ ​ចាត់វិធានការ​ដាក់ទណ្ឌកម្ម​មួយ​ចំនួន​ទៅលើ​របប​យោធា​រួចហើយ​ ​។​ ​ទោះជាយ៉ាងណា​ ​ក្រុម​យោធា​ហាក់ដូចជា​មិនទាន់​បន្ធូរដៃ​ប​ង្រ្កា​ប​ទៅលើ​ប្រជាជន​របស់​ខ្លួន​នៅឡើយ​ទេ​ ​។​ ​រូបភាព​ដែល​ទទួល​បាន​នៅតែ​បង្ហាញ​ថា​ ​ក្រុម​យោធា​បាន​ប្រើ​អំពើ​ហិង្សា​ឃោរឃៅ​ទៅលើ​ជន​ ​ស៊ីវិល​ដដែល​ ​។​

​ប៉ុន្តែ​ទង្វើ​ឃោរឃៅ​របស់​ក្រុម​យោធា​នេះ​ ​ក៏​កំពុង​ធ្វើ​ឱ្យ​ពួកគេ​បាត់បង់​នូវ​ការ​គំា​ទ្រ​ជាបន្តបន្ទាប់​ ​ពី​មនុស្ស​ដែល​ស្ថិតនៅ​ក្នុង​ក្រុម​របស់​ពួកគេ​ដែរ​ ​។​ ​ក្នុង​នោះ​គេ​ឃើញ​ថា​ ​ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់ ​ម៉ា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​ ​នៅ​ចក្រភពអង់គ្លេស​ ​និង​នៅ​សហរដ្ឋ​អា​មា​រិ​ក​ ​សុទ្ធតែ​បាន​ ​បង្ហាញ​នូវ​ការ​បារម្ភ​ ​និង​ប្រឆាំង​ទៅ​នឹង​ការ​ប​ង្រ្កា​ប​របស់​ក្រុម​យោធា​ទៅលើ​ជនស៊ីវិល​ ​។​ ​ក្នុងពេលជាមួយគ្នា​ ​ក្រុម​ប៉ូលីស​មួយ​ចំនួន​ដែល​ត្រូវ​បាន​របប​យោធា​បញ្ជា​ឱ្យ​ប​ង្រ្កា​ប​ទៅលើ​ ​បាតុករ​ក៏បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​ឥណ្ឌា​ដោយសារតែ​ពួកគេ​មិន​ស្តាប់​តាម​ការណែនាំ​ ​របស់​របប​យោធា​ឱ្យ​ប្រើ​ហិង្សា​ទៅលើ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ ​។​

​ចំណែក​ប្រជាជន​មី​យ៉ា​ន់​ម៉ា​វិញ​ ​នៅតែ​បន្ត​ចុះ​ថ្នល់​ប្រមូលផ្តុំ​ការ​តវ៉ា​ ​បើ​ទោះ​ជា​ប្រឈម​នឹង​ការ​ ​ប​ង្រ្កា​ប​ដោយក្រុម​យោធា​ក្តី​ ​៕​

 

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top