Connect with us
Trulli

អាមេរិក​ថ្កោលទោស​វិធានការ​ចិន​ ​ដែល​ធ្វើ​ឱ្យ​ការចូលរួម​នយោបាយ​ ​នៅ​ហុងកុង​ថយ​ចុះ​

តំបន់&អន្តរជាតិ

អាមេរិក​ថ្កោលទោស​វិធានការ​ចិន​ ​ដែល​ធ្វើ​ឱ្យ​ការចូលរួម​នយោបាយ​ ​នៅ​ហុងកុង​ថយ​ចុះ​

​សហរដ្ឋ​អាម​រិ​ក​ថ្កោលទោស​យ៉ាង​ខ្លាំង​ទៅលើ​ចំណាត់​ការ​របស់​ទីក្រុង​ប៉េកាំង​ដែល​ធ្វើ​ឱ្យ​ការ​ ​ចូលរួម​ ​និង​ភាពជា​តំណាង​ក្នុង​វិ​ស័​យ​នយោបាយ​ហុងកុង​ថយ​ចុះ​ ​និង​បាន​សម្តែង​ការ​បារម្ភ​ជា​ ​ខ្លាំង​អំពី​ការ​ព​ន្យា​ពេល​ការបោះឆ្នោត​ជា​លើក​ទី​របស់​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​នៅ​ក្នុង​ទី​ ​ក្រុង​សេដ្ឋកិច្ច​ពិសេស​មួយ​នេះ​ ​។​ ​នេះ​បើ​តាម​ការផ្សាយ​របស់​សារ​ព័ត៌មាន​ R​e​u​t​e​rs ​នៅ​ថ្ងៃ​ទី​៣​១​ ​ខែ​មីនា​ ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​ ​បាន​ថ្លែងប្រាប់​សារ​ព័ត៌មាន​ R​e​u​t​e​rs ​ថា​ ​សហរដ្ឋ​ ​អាមេរិក​មានការ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត​នៅ​ទីក្រុង​ហុងកុង​ដោយ​ទី​ ​ក្រុង​ប៉េកាំង​ ​ដែល​ចាត់ទុកជា​ការ​បំពាន​ដល់​ឆន្ទៈ​របស់​ប្រជាជន​ហុងកុង​ ​និង​សំឡេង​របស់​ ​របស់​ប្រជាជន​ហុងកុង​ក្នុង​ការ​ ​ជ្រើសរើស​អភិបាល​កិច្ច​ដោយខ្លួនឯង​សម្រាប់​ទីក្រុង​ស្វយ័ត​ ​មួយ​នេះ​ ​។​

​សភា​ប្រជាជន​ចិន​កាលពី​ថ្ងៃ​ទី​៣​០​ ​ខែ​មីនា​ ​បាន​បោះឆ្នោត​អនុម័ត​លើ​ផែនការ​កំណែ​ទម្រង់​ប្រ​ ​ព័ន្ធ​បោះឆ្នោត​ក្នុង​ទីក្រុង​ហុងកុង​ ​។​ ​តាមរយៈ​កំណែ​ទម្រង់​នេះ​ ​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ ​ឆ្នោត​ហុងកុង​ ​នឹង​មាន​សិទ្ធិ​តែងតាំង​អ្នកតំណាងរាស្ត្រ​ចំនួន​ ​៤​០​ ​រូប​ ​នៃ​សភាជាតិ​ហុងកុង​ ​ហើយ​ចំនួន​តំណាងរាស្ត្រ​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ផ្ទាល់​ ​នឹង​ត្រូវ​កាត់បន្ថយ​ពី​ ​៣​៥​ ​រូប​ ​មក​នៅ​ត្រឹមតែ​ ​២​០​ ​រូប​ ​ខណៈ​ចំនួន​តំណាងរាស្ត្រ​នឹង​ត្រូវ​បង្កើន​ពី​ ​៧​០​ ​រូប​ ​ដែល​មាន​ក្នុង​ពេល​ ​បច្ចុប្បន្ន​ឱ្យ​ដល់​ ​៩​០​ ​រូប​ ​។​

​វិធានការ​ថ្មី​របស់​ទីក្រុង​ហុងកុង​នេះ​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​គឺជា​ការ​ខិតខំ​របស់​ទីក្រុង​ ​ប៉េកាំង​នៅ​ក្នុង​ការ​បង្កើន​អំណាច​របស់​ខ្លួន​ក្រោយ​ពី​ទីក្រុង​ប៉េកាំង​បាន​ដាក់​ឱ្យ​ប្រើ​ច្បាប់​ ​សន្តិសុខ​ជាតិ​នៅ​ក្នុង​ទីក្រុង​ស្វយ័ត​ហុងកុង​កាលពី​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​២​០​ ​។​

​ចក្រភពអង់គ្លេស​ដែល​ជា​អតីត​អាណានិគម​របស់​ហុងកុង​ ​និយាយ​ថា​ ​ការផ្លាស់ប្តូរ​ប្រព័ន្ធ​បោះ​ ​ឆ្នោត​នៅ​ហុងកុង​នៅ​ពេលនេះ​ ​គឺជា​ការរំលោភ​លើ​សេចក្តីប្រកាស​រួម​ឆ្នាំ​ ​១​៩​៨​៤​ ​ដែល​ត្រូវ​បាន​ ​ចុះហត្ថលេខា​ដោយ​អតីត​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​ ​អ្នកស្រី​ ​ម៉ា​ហ្កា​រ៉េត​ ​ថា​ច់​ឈើ​ (​Mar​g​are​t​ ​Thatch​e​r) ​និង​នាយក​រដ្ឋ​ម​ន្រ្តី​ចិន​ ​លោក​ ​សាវ​ ​ស៊ី​យ៉ាង​ (​Z​h​a​o ​Z​i​y​an​g​) ​ដែល​បញ្ជាក់​ថា​ ​ស្វ័យភាព​របស់​ហុងកុង​គឺ​ត្រូវ​បាន​ធានា​ដោយ​កិច្ចព្រមព្រៀង​ ​«​ប្រទេស​មួយ​ ​ប្រព័ន្ធ​ពីរ​»​ ​។​

​សហរដ្ឋអាមេរិក​និយាយ​ថា​ ​ទីក្រុង​ប៉េកាំង​ត្រូវតែ​គោរព​កាតព្វកិច្ច​ជា​អន្តរជាតិ​ក្រោម​សេចក្តី​ ​ប្រកាស​រួម​នេះ​ ​។​

​អភិបាល​ក្រុង​ហុងកុង​អ្នកស្រី​ ​ការី​ ​ឡាំ​ (​Car​r​i​e​ ​L​am​) ​និយាយ​ថា​ ​ផែនការ​កំណែ​ទម្រង់​បោះ​ ​ឆ្នោត​ថ្មី​នេះ​ ​នឹង​ត្រូវ​ដាក់​ជូន​ក្រុមប្រឹក្សា​នីតិ​ប​ញ្ញតិ្ត​នៅមុន​ពាក់កណ្តាល​ខែ​មេសា​ ​ហើយ​រំពឹង​ថា​ ​នឹង​ត្រូវ​បាន​បោះឆ្នោត​អនុម័ត​នៅ​ចុងខែ​ឧសភា​ ​។​

​អ្នកស្រី​ ​ការី​ ​ឡាំ​ ​ក៏​ឱ្យ​ដឹង​ដែរ​ថា​ ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ប​ញ្ញតិ្ត​ដែល​គ្រោង​ធ្វើ​នៅ​ខែកញ្ញា​ ​នឹង​ត្រូវលើ​ក​ទៅ​ធ្វើ​នៅ​ក្នុង​ខែ​ធ្នូ​ ​វិញ​ ​។​ ​សហរដ្ឋអាមេរិក​ក៏បាន​សម្តែង​ការ​បារម្ភ​ពី​ការ​លើក​ ​ពេល​សម្រាប់​ការបោះឆ្នោត​នេះ​ជា​លើក​ទីពីរ​ផង​ដែរ​ ​។​ ​ប៉ុន្តែ​ហុងកុង​ថា​ការ​លើកពេល​នេះ​ ​ដោយសារ​បញ្ហា​ជំងឺ​កូ​វី​ដ​-​១​៩​ ​។​

​សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​លើ​ម​ន្រ្តី​ចិន​ជុំវិញ​ការ​បង្ក្រាប​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុង​ ​កុង​ ​និង​បាន​ប្រកាស​បញ្ឈប់​ផ្តល់​ឱ្យ​ហុងកុង​នូវ​ប្រព័ន្ធ​អនុគ្រោះ​សេដ្ឋកិច្ច​ពិសេស​ដែល​ទីក្រុង​ ​នេះ​បាន​ទទួល​ជាយូរមកហើយ​ក្រោម​ច្បាប់​របស់​សហរដ្ឋអាមេរិក​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top