Connect with us
Trulli

អាមេរិក​ថា​មិន​បង្ខំ​ឱ្យ​ស​ម្ព័ន្ធ​មិត្ត​ខ្លួន​នៅ​ N​AT​O ​ត្រូវតែ​ចាប់​អាមេរិក​ហើយ​ចោល​ចិន​នោះ​ទេ​

តំបន់&អន្តរជាតិ

អាមេរិក​ថា​មិន​បង្ខំ​ឱ្យ​ស​ម្ព័ន្ធ​មិត្ត​ខ្លួន​នៅ​ N​AT​O ​ត្រូវតែ​ចាប់​អាមេរិក​ហើយ​ចោល​ចិន​នោះ​ទេ​

​សហរដ្ឋអាមេរិក​មិន​ចាប់​បង្ខំ​ឱ្យ​ស​ម្ព័ន្ធ​មិត្ត​របស់​ខ្លូ​ន​នៅ​ក្នុង​អង្គការ​ណា​តូ (N​AT​O) ​ថាត្រូវ​តែ​ ​ចាប់​យក​អាមេរិក​ ​ឬ​បោះបង់​ចិន​ចោល​នោះ​ទេ​ ​។​ ​នេះ​បើ​តាម​ការ​ថ្លែង​របស់​រដ្ឋ​ម​ន្រ្តី​ការបរទេស​ ​អាមេរិក​ ​លោក​ ​អាន់​ថូ​នី​ ​ប្លី​ង​ខិ​ន​ (​Ant​on​y​ ​Blink​e​n) ​កាលពី​ថ្ងៃ​ទី​២​៤​ ​ខែ​មីនា​ ​នៅ​កិច្ចប្រជុំ​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​អង្គការ​ណា​តូ ​ក្នុង​ទីក្រុង​ប្រ៊ុចសែល​ ​ប្រទេស​ប៊ែ​ល​ហ្សិ​ក​ ​។​

US Secretary of State Antony Blinken speaks during a news conference at the end of a NATO Foreign Affairs Ministers meeting at NATO headquarters in Brussels [Olivier Hoslet/The Associated Presss]

​ទោះជាយ៉ាងណា​ ​លោក​ ​Blink​e​n ​ព្រមាន​ថា​ប្រទេស​លោក​ខាងលិច​ចំា​បាច់​ត្រូវតែ​បង្ហាញ​ឱ្យ ​ប្រទេស​ផ្តាច់ការ​ដឹង​ថា​ ​មានតែ​លទ្ធិប្រជាធិបតេយ្យ​ទេ​ដែល​ល្អ​ ​។​ ​នេះ​បើ​តាម​ការផ្សាយ​របស់​ ​សារ​ព័ត៌មាន​ R​e​u​t​e​rs ​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​មីនា​ ​នេះ​ ​។​

​ការ​លើកឡើង​របស់​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​នេះ​ក៏​ស្រប​ពេល​ដែលគេ​មើលឃើញ​ថាស​ម្ព័ន្ធ​មិត្ត​របស់​អាមេរិក​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ ​ដូចជា​បារាំង​ ​និង​អា​ល្លឹម៉ង់ ​កំពុង​ស្វែងរក​យុទ្ធ​សា​ស្រ្ត​រក្សា​ ​តុល្យភាព​ក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ ​និង​ចិន​ ​ដើម្បី​ធានា​ថា​ ​សហភាព​អឺរ៉ុប​មិន​ចាប់​ ​យក​ប្រទេស​មួយ​រួច​ចោល​ប្រទេស​មួយទៀត​ក្នុងពេលដែល​អឺរ៉ុប​កំពុង​ត្រូវការ​ប្រទេស​ទាំងពីរ​ ​សម្រាប់​ពង្រឹង​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​ខ្លួន​ ​។​

​លោក​ ​Blink​e​n ​បាន​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​មិន​បង្ខំ​ស​ម្ព័ន្ធ​មិត្ត​ថាត្រូវ​តែ​ជ្រើសរើស​រវាង​ ​អាមេរិក​ ​ឬ​ចិន​នោះ​ទេ​ ​ហើយ​ថា​ប្រទេស​ទាំងអស់​អាច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន​ ​តាមដែល​ខ្លួន​អាច​ធ្វើ​បាន​ ​ក្នុង​នោះ​មាន​ដូចជា​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ជាដើម​ ​។​

​នេះ​ជា​លើកទីមួយ​ដែល​លោក​ ​Ant​on​y​ ​Blink​e​n ​ធ្វើដំណើរ​ទៅ​ជួប​ប្រជុំ​ជាមួយ​ប្រទេស​ ​ស​ម្ព័ន្ធ​មិត្ត​អង្គការ​ណា​តូ​ក្នុងនាម​លោក​ជា​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​ ​នៃ​រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន​ ​។​

​លោក​ ​Blink​e​n ​បាន​ជំរុញ​ឱ្យ​អង្គការ​ណា​តូ​ជួយ​ក្រោក​ឡើង​ការពារ​តំ​លៃ​សេរីភាព​ ​និង​លទ្ធិ​ ​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​ញាំញី​ក្នុង​អាណត្តិ​ ​៤​ ​ឆ្នាំ​ ​នៃ​រដ្ឋបាល​អតីត​ប្រធានាធិបតី​អាមេរិក​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​។​

​ដោយ​ថ្លែង​សំដៅ​លើ​ប្រទេស​ចិន​ ​លោក​ថា​ប្រទេស​ចិន​កំពុង​ព្យាយាម​យ៉ាងសកម្ម​ក្នុង​ការ​កាត់​ ​ផ្តាច់​ប្រព័ន្ធ​ច្បាប់អន្តរជាតិ​ ​និង​តំ​លៃ​ដែល​អាមេរិក​ ​និង​ស​ម្ព័ន្ធ​មិត្ត​កំពុង​ចែករំលែក​ជាមួយគ្នា​ ​។​

​លោក​ថា​ ​«​ប្រសិនបើ​យើង​ធ្វើការ​រួមគ្នា​ដើម្បី​បង្កើត​ចក្ខុវិស័យ​វិជ្ជមាន​របស់យើង​ ​សម្រាប់​សណ្តាប់ធ្នាប់​អន្តរជាតិ​ ​យើង​មានទំនុក​ចិត្ត​ថា​យើង​អាច​​​យកឈ្នះ​ប្រទេស​ចិន​លើ​គ្រប់​ វិ​ស​័​យ​ដែល​យើង​លេង​ជាមួយ​ចិន​»​ ​។​

​លោក​ ​Blink​e​n ​បាន​ថ្លែង​ទៅកាន់​អ្នកកាសែត​ថា​ ​នៅ​ពេល​សហរដ្ឋអាមេរិក​ធ្វើការ​ជាមួយ​ដៃគូ​ ​នៅ​អឺរ៉ុប​ ​នៅ​អាស៊ី​ ​និង​ដៃគូ​ផ្សេងៗ​ទៀត​ ​G​D​P​ ​បូក​បញ្ចូល​គ្នា​សរុប​អាច​មាន​ចាប់ពី​ ​៤​០​ ​ទៅ​ ​៦​០​% ​នៃ​ ​G​D​P​ ​នៅ​ក្នុង​ពិភពលោក​ ​ហើយ​ជា​រឿង​ដែល​ប្រទេស​ចិន​ពិបាក​ក្នុង​ការ​មើល​រំលង​ ​។​

​គួរ​រម្លឹក​ថា​ ​សហរដ្ឋ​អាម​រិ​ក​ ​និង​ស​ម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ ​រួម​មាន​ចក្រភពអង់គ្លេស​ ​សហភាព​អឺរ៉ុប​ ​និង​កាណាដា​ ​បាន​ព្រួតគ្នា​ដាក់ទណ្ឌកម្ម​ទៅលើ​ម​ន្រ្តី​ចិន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិ​ ​មនុស្ស​ជនជាតិ​អ៊ុយ​ហ្គួ​រ​កាន់សាសនា​អ៊ី​ស្លា​ម​នៅ​ខេត្ត​ស៊ីង​ជាំ​ង​ ​ប្រទេស​ចិន​ ​។​ ​ជា​ការ​ឆ្លើយតប​ ​ចិន​បាន​ប្រកាស​ដាក់​ទណ្ឌ​ទៅលើ​បុគ្គល​ចំនួន​ ​១​០​ ​នាក់​នៅ​ក្នុង​តំបន់​អឺរ៉ុប​ ​និង​ស្ថាប័ន​ចំនួន​ ​៤​ ​ផ្សេងទៀត​ផង​ដែរ​ ​។​

​កាលពី​ស​ប្តាហ៍​មុន​ ​លោក​ ​Ant​on​y​ ​Blink​e​n ​ក៏បាន​ជួប​ប្រជុំ​ជាមួយ​ម​ន្រ្តី​ការទូត​ជាន់ខ្ពស់​ចិន​ ​នៅ​ក្នុង​រដ្ឋ​អា​ឡា​ស្កា​ ​សហរដ្ឋអាមេរិក​ ​ជា​កិច្ចប្រជុំ​ដែល​ភាគី​ទាំងពីរ​បាន​តំ​ឡើង​សំឡេង​វាយ​ប្រ​ ​ហារ​គ្នា​ទៅវិញទៅមក​ ​ដើម្បី​ការពារ​គោល​នយោបាយ​ ​និង​ផលប្រយោជន៍​ប្រទេស​រៀងៗខ្លួន​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top