Connect with us
Trulli

អាមេរិក​ថ្កោលទោស​ចិន​រឿង​ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​ នៅ​ហុងកុង​

តំបន់&អន្តរជាតិ

អាមេរិក​ថ្កោលទោស​ចិន​រឿង​ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​ នៅ​ហុងកុង​

​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​មីនា​ ​នេះ​ ​បាន​ចេញមុខ​ថ្កោលទោស​ទីក្រុង​ប៉េកាំង​ដែល​បាន​ ​ធ្វើសកម្មភាព​ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​សម្រាប់​តំបន់​ស្វយ័ត​ក្រុង​ហុងកុង​ ​និង​បាន​ព្រមាន​ថា​ ​កិច្ចពិភាក្សា​ដែល​គ្រោង​ធ្វើ​រវាង​ម​ន្រ្តី​ការទូត​ជាន់ខ្ពស់​អាមេរិក​ ​និង​ចិន​ក្នុង​ស​ប្តាហ៍​ក្រោយ​ ​នឹង​អាច​មាន​ភាព​លំបាក​ ​ក្នុងពេលដែល​សហរដ្ឋអាមេរិក​និយាយ​ថា​ខ្លួន​ក៏​នឹង​លើក​ ​ករណី​ប្រល័យពូជសាសន៍​នៅ​ក្នុង​តំបន់​ស៊ីង​ជាំ​ង​ជាមួយ​ភាគី​ចិន​ផង​ដែរ​នោះ​ ​។​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារ​ព័ត៌មាន​ R​e​u​t​e​rs ​។​

​អ្នកនាំពាក្យ​សេតវិមាន​ ​អ្នកស្រី​ J​e​n ​P​s​a​k​i​ ​និយាយ​ថា​ ​នៅ​ពេល​ជួប​ប្រជុំ​ជាមួយ​ម​ន្រ្តី​ចិន​នៅ​ថ្ងៃ​ទី​ ​១​៨​ ​និង​១​៩​ ​ខែ​មីនា​ ​ក្នុង​រដ្ឋ​អា​ឡា​ស្កា​ ​ខាងមុខនេះ​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​លោក​ ​Ant​on​y​ ​Blink​e​n ​និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ ​លោក​ J​a​k​e​ Su​l​l​i​van​ ​នឹង​មិន​អល់អែក​ក្នុង​ការ​ ​លើកឡើង​ពី​បញ្ហា​រសើប​ៗ​ជាមួយ​ប្រទេស​ចិន​នោះ​ទេ​ ​មិនថា​រឿង​ពាក់ព័ន្ធ​នឹង​កោះ​តៃ​វ៉ាន់​ ​រឿង​នៅ​ហុងកុង​ ​ឬ​បញ្ហា​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាងប្រទេស​ទាំងពីរ​ឡើយ​ ​។​

​ក្រៅពី​នេះ​ ​អ្នកស្រី​ថា​ ​បញ្ហា​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​អ៊ុយ​ហ្គួ​រ​កាន់សាសនា​ ​អ៊ី​ស្លា​ម​នៅ​ក្នុង​ខេត្ត​ស៊ីង​ជាំ​ង​ប្រទេស​ចិន​ ​ក៏​នឹង​ក្លាយ​ជា​ប្រធាន​បទ​ដែល​អាមេរិក​នឹង​លើកឡើង​ ​ពិភាក្សា​ជាមួយ​ភាគី​ចិន​ដោយ​ផ្ទាល់​ផង​ដែរ​ ​។​

​រហូត​មកដល់ពេលនេះ​ ​ទីក្រុង​ប៉េកាំង​តែង​បាន​ច្រានចោល​ការចោទប្រកាន់​របស់​សហរដ្ឋ​ ​អាមេរិក​មក​លើ​ខ្លួន​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​ក្នុង​ខេត្ត​ស៊ីង​ជាំ​ង​ ​និង​បាន​រិះគន់​អាមេរិក​វិញ​ ​ថា​បាន​ជ្រៀតជ្រែក​ចូល​ការងារ​ផ្ទៃក្នុង​របស់​ចិន​ពាក់ព័ន្ធ​នឹង​បញ្ហា​នៅ​កោះ​តៃ​វ៉ាន់​ ​និង​ក្រុង​ហុងកុង​ ​។​

​ការ​ថ្កោលទោស​របស់​អាមេរិក​លើ​ប្រទេស​ចិន​ទាក់ទង​នឹង​បញ្ហា​នៅ​ហុងកុង​នៅ​ពេលនេះ​ ​មួយ​ថ្ងៃក្រោយ​ពី​រដ្ឋសភា​ចិន​ដែល​កាលពី​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​បាន​បោះឆ្នោត​ឈាន​ដល់​ការ​កែប្រែ​ ​ប្រព័ន្ធ​បោះឆ្នោត​នៅ​ក្នុង​ទីក្រុង​ស្វយ័ត​ហុងកុង​ ​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ជា​ការ​ប៉ះពាល់​ ​ដល់​ប្រជាធិបតេយ្យ​នៅ​ហុងកុង​ ​ខណៈ​ដែល​ទីក្រុង​ប៉េកាំង​ក៏មាន​សិទ្ធិ​អំណាច​នៅ​ក្នុង​ការ​ ​កំណត់​យក​អ្នកនយោបាយ​ដែល​ខ្លួន​ពេញចិត្ត​ ​ឬ​មិន​ពេញចិត្ត​សម្រាប់​ការបោះឆ្នោត​នៅ​ ​ហុងកុង​ ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក​ N​e​d​ ​Price​ ​បាន​ហៅ​សកម្មភាព​ផ្លាស់ប្តូរ​យន្ត​ការ​ ​បោះឆ្នោត​នៅ​ក្រុង​ហុងកុង​ដោយ​រដ្ឋសភា​ចិន​ ​ថា​ជា​ការវាយប្រហារ​ដោយ​ផ្ទាល់​លើ​ស្វ័យភាព​ ​សេរីភាព​ ​និង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ស្វយ័ត​នេះ​ ​។​

​លោក​ N​e​d​ ​Price​ ​ថា​ ​វា​នឹង​មាន​ការលំបាក​ខ្លះ​ៗ​នៅ​ក្នុង​កិច្ច​សន្ទនា​ ​ប៉ុន្តែ​លោក​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​មិនមែន​ជួប​ម​ន្រ្តី​ចិន​ដើម្បី​តែ​ជួប​នោះ​ទេ​ ​។​

​ចាប់តាំង​ពី​ឡើង​កាន់អំណាច​មក​ ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ ​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​នៅ​ក្នុង​ការពិនិត្យ​ឡើងវិញ​គោល​នយោបាយ​របស់​អាមេរិក​ចំពោះ​ប្រទេស​ចិន​ ​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​មិនសូវ​ល្អជា​មួយ​រដ្ឋបាល​ប្រធានាធិបតី​ ដូ​ណា​ល់ ​ត្រាំ​ ​។​

​នាយក​រដ្ឋ​ម​ន្រ្តី​ចិន​ ​លោក​ ​L​i​ K​e​q​i​an​g​ ​បាន​និយាយ​កាលពី​ថ្ងៃ​ទី​១​១​ ​មីនា​ ​ថា​ ​សហរដ្ឋអាមេរិក​ ​និង​ចិន​មាន​វិ​ស​័​យ​ជាច្រើន​ដែល​ត្រូវ​សហការ​ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួមគ្នា​ ​ហើយ​ទីក្រុង​ ​ប៉េកាំង​សង្ឃឹម​ថា​ចំណង​ទាក់ទង​អាច​វិវឌ្ឍ​ន៍​ទៅ​រក​ភាព​ល្អ​ប្រសើរ​ផ្អែកលើ​ការគោរព​ផលប្រយោជន៍​ស្នូល​ ​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​ឈ្នះ​ ​និង​ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ ​របស់​ប្រទេស​រៀងៗខ្លួន​ ​៕​

 

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top