Connect with us
Trulli

អង់គ្លេស​ផ្តល់​សិទ្ធិជ្រកកោន​ដល់​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​

តំបន់&អន្តរជាតិ

អង់គ្លេស​ផ្តល់​សិទ្ធិជ្រកកោន​ដល់​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​

​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ ​លោក​ N​a​than​ ​Law​ ​និយាយ​ថា​លោក​ត្រូវ​បាន​រដ្ឋាភិបាល​ ​ចក្រភពអង់គ្លេស​ផ្តល់​សិទ្ធិជ្រកកោន​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ ​។​

សារ​ព័ត៌មាន​ R​e​u​t​e​rs ​រាយការណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ​ខែ​មេសា​ ​ថា​ ​ការ​ផ្តល់​សិទ្ធិជ្រកកោន​នេះ​ ​ប្រាកដ​ណាស់​វា​នឹង​បង្កើន​នូវ​ភាព​តានតឹង​រវាង​អង់គ្លេស​ ​និង​ប្រទេស​ចិន​ ​ក្នុងពេលដែល​ ​ប្រទេស​អង់គ្លេស​ធ្លាប់​បាន​ប្រកាស​ថា​ខ្លួន​នឹង​បើកទ្វារ​ឱ្យ​ប្រជាជន​ហុងកុង​រស់នៅ​ក្នុង​ប្រទេស​ ​របស់​ខ្លួន​ដែល​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ច្បាប់​សន្តិសុខ​ជាតិ​ដែល​ទីក្រុង​ប៉េកាំង​ដាក់​អនុវត្ត​នៅ​ក្នុង​ ​ហុងកុង​ ​ដែល​ប្រទេស​លោក​ខាងលិច​មើលឃើញ​ថា​ជា​យុទ្ធា​ន​ការ​ប​ង្រ្កា​ប​របស់​ទីក្រុង​ប៉េកាំង​ ​ទៅលើ​អ្នក​ប្រជាធិបតេយ្យ​ហុងកុង​ ​។​

​លោក​ N​a​than​ ​Law​ ​បាន​ទៅកាន់​ចក្រភពអង់គ្លេស​តាំងពី​ឆ្នាំ​ ​កក្កដា​ ​ឆ្នាំ​ ​២​០​២​០​ ​ក្រោយ​ពី​ទីក្រុង​ប៉េកាំង​បាន​ដាក់​ឱ្យ​អនុវត្ត​នូវ​ច្បាប់​សន្តិសុខ​ជាតិ​នៅ​ហុងកុង​ ​។​

​លោក​ N​a​than​ ​Law​ ​និយាយ​ថា​ ​ប្រសិនបើ​លោក​វិលត្រឡប់​ទៅកាន់​ទីក្រុង​ហុងកុង​វិញ​ ​លោក​នឹង​ជួប​នូវ​គ្រោះថ្នាក់​ ​និង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ ​ដោយសារតែ​ច្បាប់​ ​សន្តិសុខ​ជាតិ​របស់​ទីក្រុង​ប៉េកាំង​ ​។​

​គួរ​បញ្ជាក់​ថា​ ​ចក្រភពអង់គ្លេស​កាលពី​ថ្ងៃ​ទី​៧​ ​ខែ​មេសា​ ​បាន​ត្រៀម​កញ្ចប់​ថវិកា​ប្រមាណ​ ​៦​០​ ​លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​ជួយ​ប្រជាជន​ហុងកុង​ដែល​មានបំណង​មក​រស់នៅ​លើទឹក​ដី​ ​អង់គ្លេស​ក្នុង​ការស្វែងរក​ការងារ​ ​ផ្ទះសំបែង​រស់នៅ​ ​និង​សាលារៀន​ដើម្បី​សិក្សា​ ​ដែល​ជា​ ​ចំណាត់​ការ​មួយ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ការ​លើកទឹកចិត្ត​ដល់​ប្រជាជន​ហុងកុង​ ​។​

​ទីក្រុង​ហុងកុង​ត្រូវ​បាន​ចក្រភពអង់គ្លេស​ប្រគល់​ទៅ​ឱ្យ​ប្រទេស​ចិន​វិញ​កាលពី​ឆ្នាំ​ ​១​៩​៩​៧​ ​ក្នុង​ទម្រង់​ជា​តំបន់​ស្វយ័ត​ក្រោម​កិច្ចព្រមព្រៀង​ ​ប្រទេស​មួយ​ ​ប្រព័ន្ធ​ពីរ​ ​។​ ​ចក្រភពអង់គ្លេស​ ​តែង​ចេញមុខ​រិះគន់​ទីក្រុង​ប៉េកាំង​ ​និង​ចោទ​ទីក្រុង​ប៉េកាំង​ថា​មិនបាន​អនុវត្ត​ទៅតាម​កិច្ច​ ​ព្រមព្រៀង​នេះ​ ​និង​កំពុង​ធ្វើ​ឱ្យ​បាត់បង់​នូវ​ស្វយ័ត​ភាព​របស់​ទីក្រុង​ហុងកុង​តាមរយៈ​ការ​ប​ង្រា​ប​ ​ទៅលើ​អ្នក​ប្រជាធិបតេយ្យ​ ​កា​រដាក់​ឱ្យ​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ ​និង​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ ​ឆ្នោត​នៅ​ហុងកុង​ ​។​ល​។​

​ជា​ការ​ឆ្លើយតប​ទីក្រុង​ប៉េកាំង​តែង​ប្រាប់​ទៅកាន់​ប្រទេស​លោក​ខាងលិច​ថា​កុំ​ឱ្យ​ជ្រៀតជ្រែក​ ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង​ ​។​

​ចក្រភពអង់គ្លេស​ប៉ាន់ស្មាន​ថា​អាច​មាន​ប្រជាជន​ហុងកុង​ដល់ទៅ​ ​៣​ ​សែន​នាក់​នឹង​ចាកចេញ​ ​ពី​ទីក្រុង​សេដ្ឋកិច្ច​ពិសេស​មួយ​នេះ​នៅ​ក្នុងរយៈពេល​ ​៥​ ​ឆ្នាំខាងមុខ​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top