Connect with us
Trulli

មន្រ្តី​ស៊ើប​អង្កេត​របស់​ UN ​ដែល​ធ្លាប់ធ្វើ​ការ​ជាមួយ​សាលាក្តី​ខ្មែរក្រហម​ ​កំពុង​ប្រមូល​ភស្តុតាង​ ​ឧក្រិដ្ឋកម្ម​របស់​ក្រុម​យោធា​មី​យ៉ា​ន់​ម៉ា​

តំបន់&អន្តរជាតិ

មន្រ្តី​ស៊ើប​អង្កេត​របស់​ UN ​ដែល​ធ្លាប់ធ្វើ​ការ​ជាមួយ​សាលាក្តី​ខ្មែរក្រហម​ ​កំពុង​ប្រមូល​ភស្តុតាង​ ​ឧក្រិដ្ឋកម្ម​របស់​ក្រុម​យោធា​មី​យ៉ា​ន់​ម៉ា​

​ក្រុម​អ្នកស៊ើប​អង្កេត​នៃ​អង្គការសហប្រជាជាតិ​កំពុង​ធ្វើការងារ​ដើម្បី​ស្វែងរក​ភស្តុតាង​នៃ​បទ​ ​ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​ដោយក្រុម​មេដឹកនាំ​ ​នៃ​របប​យោធា​ភូមា​ ​ដែល​បាន​ធ្វើការ​ប​ង្រ្កា​ប​ទៅលើ​ ​អ្នក​តវ៉ា​ចាប់តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​មក​ ​។​

​សារ​ព័ត៌មាន​ R​e​u​t​e​rs ​ផ្សាយ​ថា​ ​ក្រុម​អ្នកស៊ើប​អង្កេត​អង្គការសហប្រជាជាតិ​ស្តីពី​មី​យ៉ា​ន់​ម៉ា​ ​បាន​ ​អំពាវនាវ​ ​កាលពី​ថ្ងៃ​ទី​​ ១​៧​ ​ខែ​មីនា​ ឱ្យ​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ ​និង​អ្នក​ពាក់ព័ន្ធ​ប្រមូល​ ​និង​រក្សាទុក​ ​ឯកសារ​ភស្តុតាង​ដែល​ជា​បញ្ជា​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​របស់​ក្រុម​មេដឹកនាំ​យោធា​ដើម្បី​ធ្វើជា​ ​ភស្តុតាង​កសាង​សំណុំរឿង​ប្រឆាំង​ទៅ​នឹង​ក្រុម​មេដឹកនាំ​យោធា​ទៅ​ថ្ងៃ​អនាគត​ ​។​

​ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការសហប្រជាជាតិ​ ​លោក​ N​i​c​h​o​l​as​ Kou​m​j​i​an​ ​និយាយ​ថា​ ​មនុស្ស​ដែល​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ចំពោះ​បទ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់ធ្ងរ​ជាទូទៅ​ជា​មនុស្ស​ ​ដែល​មាន​តួនាទី​ខ្ពស់​ៗ​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​ ​។​

​គួរ​ប​ញ្ជា់​ថា​ ​លោក​ N​i​c​h​o​l​as​ Kou​m​j​i​an​ ​ធ្លាប់​បាន​ធ្វើការ​នៅ​ក្នុង​តុលាការអន្តរជាតិ​ដែល​កាត់​ ​ទោស​អតីត​ប្រធានាធិបតី​ ​លី​បេ​រី​យ៉ា​ ​លោក​ ​Char​l​e​s ​T​a​y​l​or ​និង​ធ្លាប់ធ្វើ​ការ​ជាមួយ​សាលាក្តី​ ​ខ្មែរក្រហម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ក្នុង​ការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ ​នួន​ ​ជា​ ​និង​ ​ខៀវ​ ​សំ​ផន​ ​។​

​ទាក់ទង​នឹង​ការ​ប​ង្រ្កា​ប​ដោយក្រុម​យោធា​ទៅលើ​ជនស៊ីវិល​នៅ​មី​យ៉ា​ន់​ម៉ា​ ​លោក​ N​i​c​h​o​l​as​ Kou​m​j​i​an​ ​មានប្រសាសន៍ថា​ ​អ្នកបញ្ជា​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​ជាទូទៅ​ពួកគេ​មិនបាន​ធ្វើ​ ​ដោយខ្លួនឯង​ទេ​ ​និង​មិន​មាន​វត្តមាន​នៅកន្លែង​ដែល​បទ​ឧក្រិដ្ឋកម្ម​កើតឡើង​នោះ​ឡើយ​ ​។​

​ដូច្នេះ​ ​លោក​ថា​ ​ដើម្បី​បញ្ជាក់​ថា​ ​ពួកគេ​មាន​ការទទួលខុសត្រូវ​ចំពោះ​បទ​ឧក្រិដ្ឋកម្ម​ដែល​បាន​ ​កើតឡើង​ ​វា​ទាមទារ​ឱ្យ​មាន​ភស្តុតាង​ជា​របាយការណ៍​បញ្ជាក់​ ​ការ​បញ្ជា​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ​និង​គោល​នយោបាយ​ដែល​ពួកគេ​បង្កើត​ឡើង​ ​។​

​ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការសហប្រជាជាតិ​ ​បាន​ស្នើ​ឱ្យ​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ ​និង​អ្នក​ពាក់​ ​ព័ន្ធ​ដែល​ដឹង​ ​ឬ​មាន​ព័ត៌មាន​ទាំងអស់​នេះ​ ​ទាក់ទង​មកកាន់​ក្រុម​ស៊ើប​អង្កេត​តាមរយៈ​ប្រព័ន្ធ​ ​ទំនាក់ទំនង​ដែល​មាន​សុវត្ថិភាព​បំផុត​ ​ដូចជា​តាម​ប្រព័ន្ធ​ ​Signal​s ​ឬ​ ​Proton​Mail​ ​ជាដើម​ ​។​

​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែ​មីនា​ ​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​ថ្កោលទោស​ ​សមត្ថកិច្ច​មី​យ៉ា​ន់​ម៉ា​ដែល​បាន​ប្រើ​ហិង្សា​ ​និង​បាញ់​ប្រហារ​ទៅលើ​អ្នក​តវ៉ា​ ​និង​បាន​អំពាវនាវ​ឱ្យ ​របប​យោធា​បញ្ឈប់​ការ​សម្លាប់​មនុស្ស​ ​និង​ចាប់​មនុស្ស​ឃុំ​ខ្លួន​ ​។​

​បើ​តាម​អង្គការសហប្រជាជាតិ​មនុស្ស​ប្រមាណ​ ​១​៨​០​ ​ហើយ​ត្រូវ​បាន​របប​យោធា​សម្លាប់​ចាប់​ ​តាំងពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​មក​ ​ប៉ុន្តែ​ថា​ចំនួន​ពិតប្រាកដ​អាច​មាន​ច្រើនជាង​នេះ​ ​។​ ​សម្រាប់​សមាគម​ផ្តល់​ជំនួយ​ដល់​អ្នកទោស​នយោបាយ​ (​A​A​P​P​) ​មី​យ៉ា​ន់​ម៉ា​ ​អះអាង​ថា​ ​គិត​ត្រឹម​ ​ព្រឹក​ថ្ងៃ​ទី​១​៨​ ​ខែ​មីនា​ ​នេះ​ ​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ដល់​ ​២​០​៨​ ​នាក់​ហើយ​ ​។​

​ក្រុម​អ្នកស៊ើប​អង្កេត​អង្គការសហប្រជាជាតិ​ ​កំពុង​ប្រមូល​ភស្តុតាង​ ​នៃ​ការប្រើប្រាស់​កម្លាំង​ ដ៍​សាហាវ​ការ​ ​ការ​ចាប់ខ្លួន​ដោយ​ខុសច្បាប់​ ​ការ​ធ្វើ​ទារុណកម្ម​ ​និង​ការ​ឃុំ​ខ្លួនមនុស្ស​ដោយ​ ​មិន​ប្រាប់​ក្រុម​គ្រួសារ​អំពី​កន្លែង​របស់​ពួកគេ​ដែល​ជា​ការ​អនុវត្ត​ខុសច្បាប់​ ​ដែលគេ​ហៅថា​ ​ការ​បាត់ខ្លួន​ដោយបង្ខំ​ ​។​

​គួរ​រម្លឹក​ថា​ ​យន្ត​ការស៊ើបអង្កេត​ឯករាជ្យ​សម្រាប់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ ​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វីស​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ ​ប្រជាជាតិ​នៅ​ក្នុង​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​០​៨​ ​ដើម្បី​ប្រមូល​ភស្តុតាង​បទ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ ​និង​ការ​រំលោភបំពាន​ច្បាប់អន្តរជាតិ​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ចាប់ពី​ឆ្នាំ​ ​២​០​១​១​ ​មក​ ​៕​

 

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top