Connect with us
Trulli

ការិយាល័យ​ UN ​ទទូច​ឱ្យ​ប្រទេស​ក្នុង​តំបន់​ការពារ​ជនជាតិ​មី​យ៉ា​ន់​ម៉ា​ ដែល​រត់​គេច​ខ្លួន​ ​និង​មិន​ត្រូវ​បញ្ជូន​ពួកគេ​ត្រឡប់ទៅវិញ​

តំបន់&អន្តរជាតិ

ការិយាល័យ​ UN ​ទទូច​ឱ្យ​ប្រទេស​ក្នុង​តំបន់​ការពារ​ជនជាតិ​មី​យ៉ា​ន់​ម៉ា​ ដែល​រត់​គេច​ខ្លួន​ ​និង​មិន​ត្រូវ​បញ្ជូន​ពួកគេ​ត្រឡប់ទៅវិញ​

​ការិយាល័យ​អង្គការសហប្រជាជាតិ​ ​និង​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជន​ ​ភៀសខ្លួន​ (UN​H​CR) ​អំពាវនាវ​ឱ្យ​ប្រទេសជិតខាង​របស់​មី​យ៉ា​ន់​ម៉ា​ផ្តល់​នូវ​ជំរក​ភៀសខ្លួន​ ​និង​ ​ការ​ការពារ​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ដែល​រត់​គេច​ខ្លួន​ពី​ការ​តាម​ការធ្វើបាប​របស់​របប​យោធា​ ​។​ ​នេះ​បើ​តាម​ការផ្សាយ​របស់​អង្គការសហប្រជាជាតិ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ ​។​

​អ្នកស្រី​ ​Gill​i​an​ ​T​rig​g​s ​ជំនួយ​ការ​ឧត្តមស្នងការ​សម្រាប់​ការ​ការពារ​នៃ​ UN​H​CR ​បាន​ថ្លែង​ថា​ ​វា​ជា​ការសំខាន់​ណាស់​ដែល​ប្រជាជន​ឆ្លងកាត់​ព្រំដែន​ស្វែងរក​សិទ្ធិជ្រកកោន​នៅ​ក្នុង​ប្រទេស​ ​មួយផ្សេងទៀត​អាច​ទទួល​បាន​នូវ​សិទ្ធិ​នេះ​ ​។​

​អ្នកស្រី​បន្ថែម​ថា​ ​កុមារ​ ​ស្ត្រី​ ​និង​បុរស​ដែល​ភៀសខ្លួន​ដើម្បី​រួចជីវិត​ ​ពួកគេ​គួរតែ​ត្រូវ​បាន​ ​ផ្តល់​នូវ​ជម្រក​ ​និង​មិន​ត្រូវ​បញ្ជូន​ត្រឡប់ទៅ​កន្លែង​ដែល​ជីវិត​ ​ឬ​សេរីភាព​របស់​ពួកគេ​អាច​ ​ប្រឈម​នឹង​ហា​និ​ភ័យ​ឡើយ​ ​ហើយ​ថា​គោលការណ៍​នៃ​ការ​មិន​បញ្ជូន​ត្រឡប់ទៅវិញ​ ​គឺជា​ ​មូលដ្ឋាន​គ្រឹះ​នៃ​ច្បាប់អន្ដរជាតិ​ដែល​រដ្ឋ​ទាំង​មាន​កាតព្វកិច្ច​គោរព​ ​។​

​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​កាន់តែ​ដុនដាប​ខ្លាំង​ចាប់តាំង​ពី​មាន​រដ្ឋប្រហារ​ដោយក្រុម​ ​យោធា​ទម្លាក់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណ​បក្សសម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ N​L​D​ ​នៅ​ថ្ងៃ​ទី​ ​១​ ​ខែកុម្ភៈ​ ​មក​ ​។​ ​មកទល់​ពេលនេះ​ ​មាន​មនុស្សជា​ង​ ​៥​០​០​ ​នាក់​ហើយដែល​ត្រូវ​របប​យោធា​ ​បាញ់សម្លាប់​ ​ក្នុង​នោះ​ក៏មាន​កុមារ​ជាង​ ​៤​០​ ​នាក់​ផង​ដែរ​ ​។​

​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជន​ ​ភៀសខ្លួន​បាន​ឱ្យ​ដឹង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១​ ​ខែ​មេសា​ ​ថា​ ​ការ​វាយឆ្មក់​នៅ​ ​ពេលយប់​ ​ការ​ចាប់ខ្លួន​ ​និង​ការ​សម្លាប់​រង្គាល​ជាច្រើន​ ​បាន​កើតឡើង​សឹង​ជា​រៀងរាល់ថ្ងៃ​ទៅ​ ​ហើយ​នៅ​ទូទាំង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ហើយ​អាជ្ញាធរ​បាន​ប្រើ​គ្រឿង​សព្វាវុធ​ធុន​ធ្ងន់​ ​ដូចជា​អាវុធ​ រ៉ុក្កែ​ត​ ​គ្រាប់បែកដៃ​ ​កាំភ្លើងយន្ត​ធុន​ធ្ងន់​ ​និង​ការប្រើប្រាស់​កាំភ្លើង​បាញ់​ស៊ីប​ (​Snipe​rs) ​ដើម្បី​ ​សម្លាប់​បាតុករ​ក្នុង​ចំនួន​ដ៏​ច្រើន​ ​។​
​កាលពី​ថ្ងៃ​ទី​៣​១​ ​ខែ​មីនា​ ​អ្នកស្រី​ ​Christ​in​e​ Sc​h​r​an​e​r B​urge​n​e​r ​ប្រេសិត​ពិសេស​អង្គការ​ ​សហប្រជាជាតិ​ទទួលបន្ទុក​ការងារ​មី​យ៉ា​ន់​ម៉ា​ ​បាន​សម្តែង​ការ​បារម្ភ​ ​និង​ព្រមាន​ថា​ផលវិបាក​ ​ផ្នែក​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​កំពុងតែ​មាន​ភាព​ធ្ងន់ធ្ងរ​ ​ហើយ​លំ​ហូរ​នៃ​ ​អ្នកភៀសខ្លួន​ទៅកាន់​ព្រំដែន​ប្រទេស​ឥណ្ឌា​ ​និង​ថៃ​គឺ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​ប៉ុណ្ណោះ​ ​។​

​ចំណែក​អ្នកស្រី​ C​y​n​t​h​i​a​ ​V​e​l​i​ko ​តំណាង​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​របស់​ UN​H​CR ​បាន​ថ្លែង​ ​សង្កត់ធ្ងន់​ថា​ ​គ្មាន​ជន​ណា​ម្នាក់​គួរ​ត្រូវ​បាន​គេ​បញ្ជូន​ត្រឡប់ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា​វិញ​ ​កន្លែង​ដែល​ជីវិត​ ​សុវត្ថិភាព​ ​និង​សិទ្ធិមនុស្ស​របស់​ពួកគេ​អាច​ប្រឈម​ទៅ​នឹង​ការ​គំរាមកំហែង​ ​នោះ​ឡើយ​ ​។​

​អ្នកស្រី​ថា​ ​ក្រោម​កាតព្វកិច្ច​នៃ​ច្បាប់​សិទ្ធិមនុស្ស​ ​និង​ច្បាប់​ការពារ​ជនភៀសខ្លួន​អន្តរជាតិ​ ​អង្គការសហប្រជាជាតិ​អំពាវនាវ​ដល់​ប្រទេស​ទាំងអស់​ត្រូវ​ធានា​ថា​ជន​ដែល​ស្វែងរក​សិទ្ធិជ្រកកោន​មានលទ្ធភាព​ទទួល​បានការ​ការពារ​ដែល​ពួកគេ​ទទួល​បាន​ក​នៅ​ក្រោម​ច្បាប់អន្តរជាតិ​ ​។​

​អ្នកស្រី​បញ្ជាក់​ថា​ ​«​ឥលូវ​នេះ​វា​ដល់ពេល​ដែល​យើង​ត្រូវ​ក្រោកឈរ​ឡើង​ក្នុង​សាមគ្គីភាព​ ​ជាមួយ​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ហើយ​»​ ​។​

​ការិយាល័យ​សិទ្ធិមនុស្ស​ទទូច​ថា​ ​រដ្ឋ​នានា​ក្នុង​តំបន់​ត្រូវ​ធានា​ឱ្យ​មាន​ការស្វែងរក​ ​និង​ជួយ​ ​សង្គ្រោះ​ជនភៀសខ្លួន​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​និង​ចៀសវាង​ពី​ការរារាំង​ ​ឬ​បញ្ជូន​ត្រឡប់​ ​ទៅវិញ​ ​អ្នក​ដែល​កំពុង​ព្យាយាម​រត់​គេច​ខ្លួន​តាមផ្លូវ​សមុទ្រ​ ​ឬ​ផ្លូវគោក​ទៅ​រក​កន្លែង​សុវត្ថិភាព​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top