Connect with us
Trulli

មហាអំណាច​ជួប​ប្រជុំ​ដាច់ដោយឡែក​ ​ជាមួយ​ភាគី​អាមេរិក​ ​និង​អ៊ី​រ៉​ង់ ​និយាយ​ពី​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ​រ​

តំបន់&អន្តរជាតិ

មហាអំណាច​ជួប​ប្រជុំ​ដាច់ដោយឡែក​ ​ជាមួយ​ភាគី​អាមេរិក​ ​និង​អ៊ី​រ៉​ង់ ​និយាយ​ពី​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ​រ​

ម​ន្រ្តី​ការទូត​នៃ​ប្រទេស​មហាអំណាច​ដែល​ជា​ភាគី​នៃ​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ​រ​អ៊ី​រ៉​ង់​បាន​ជួប​ប្រ​ ​ជុំ​ដាច់ដោយឡែក​ជាមួយ​តំណាង​សហរដ្ឋអាមេរិក​ ​និង​អ៊ី​រ៉​ង់​ដើម្បី​ពិភាក្សា​ស្វែងរក​មធ្យោបាយ​ ឱ្យ​ប្រទេស​ទាំងពីរ​វិលត្រឡប់​មក​អនុវត្ត​តាម​កិច្ចព្រមព្រៀង​វិញ​ ​ដែល​អាមេរិក​បាន​ដើរចេញ​ ​កាលពី​ឆ្នាំ​ ​២​០​១​៨​ ​ក្នុង​រដ្ឋបាល​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​ក្នុងពេលដែល​អ៊ី​រ៉​ង់​មិន​អនុវត្ត​ ​តាម​កិច្ចព្រមព្រៀង​នោះ​ ​។​

​សារ​ព័ត៌មាន​ R​e​u​t​e​rs ​បាន​រាយការណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ​ខែ​មេសា​ ​ថា​ ​ជំនួប​ដាច់ដោយឡែក​ធ្វើ​ ​ឡើង​ដោយសារតែ​ប្រទេស​អ៊ី​រ៉​ង់​ប្រកាន់​ជំហរ​ថា​មិន​អង្គុយ​ពិភាក្សា​ទល់មុខ​ជាមួយ​ភាគី​អាមេរិក​ ​នោះ​ទេ​នៅ​ពេលនេះ​ ​និង​បន្ត​ទាមទារ​ឱ្យ​អាមេរិក​ដក​ទណ្ឌកម្ម​ទាំងអស់​ដែល​ដាក់​មក​លើ​ ​ខ្លួន​ជាថ្មី​ដោយ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​កាលពី​ឆ្នាំ​ ​២​០​១​៨​ ​។​

​ក្រោយ​ពី​ការ​ដកខ្លួន​ចេញ​របស់​អាមេរិក​ ​ភាគី​នៃ​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ​រ​អ៊ី​រ៉​ង់​នៅ​មាន​ ​បារាំង​ ​អង់គ្លេស​ ​អាល្លឺម៉ង់​ ​ចិន​ ​រុស្សី​ ​និង​អ៊ី​រ៉​ង់ ​បាន​ជួប​ប្រជុំ​នៅ​ក្នុង​ទីក្រុង​វ្យែ​ន​ ​ប្រទេស​អូ​ទ្រី​ស​ ​កាល​ ​ពី​ថ្ងៃ​ទី​៦​ ​ខែ​មេសា​ ​។​ ​ក្រោយ​ជំនួប​នោះ​ ​ពួកគេ​បាន​បង្កើត​ក្រុម​អ្នកជំនាញ​ចំនួន​ពីរ​ដើម្បី​ពិនិត្យ​ ​មើល​បញ្ជី​ទណ្ឌកម្ម​ដែល​អាមេរិក​អាច​ដកចេញ​ពី​ប្រទេស​អ៊ី​រ៉​ង់​ជា​ថ្នូរ​ទៅ​នឹង​កាតព្វកិច្ច​របស់​ ​អ៊ី​រ៉​ង់​ក្នុង​ការគោរព​តាម​កិច្ចព្រមព្រៀង​ ​។​

​ម​ន្រ្តី​អាមេរិក​និយាយ​ថា​ ​ពួកគេ​ត្រូវ​បាន​ផ្តល់​ដំណឹង​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​នៅ​ក្នុង​ទីក្រុង​វ្យែ​ន​ ​នេះ​រួចហើយ​ ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក​ N​e​d​ ​Price​ ឱ្យ​ដឹង​ថា​ក្រុម​ម​ន្រ្តី​របស់​អាមេរិក​ ​បាន​ជួបពិភាក្សា​ជាមួយ​ស​ម្ព័ន្ធ​មិត្ត​អឺរ៉ុប​របស់​ខ្លួន​ ​និង​ដៃគូ​ចិន​ ​និង​រុស្សី​ ​ហើយ​បន្ទាប់មក​ ​ប្រទេស​ទាំងអស់​នេះ​បាន​ជួបពិភាក្សា​ជាមួយ​ភាគី​អ៊ី​រ៉​ង់ ​។​ ​ទោះជាយ៉ាងណា​ ​លោក​ទទួល​ ​ស្គាល់​ថា​កិច្ចពិភាក្សា​របៀប​នេះ​គឺ​វា​ពិបាក​ដោយ​លើក​ហេតុផល​ប្រវត្តិ​សា​ស្រ្ត​នៃ​ភាព​មិន​ទុក​ ​ចិត្ត​គ្នា​រវាង​អាមេរិក​ ​និង​អ៊ី​រ៉​ង់ ​ព្រមទាំង​ភាព​ស្មុ​គ្រ​ស្មាញ​នៃ​បញ្ហា​រវាងប្រទេស​ទាំងពីរ​ ​។​

​លោក​ N​e​d​ ​Price​ ​បង្ហើប​ថា​សហរដ្ឋអាមេរិក​ប្រហែលជា​មាន​ឆន្ទៈ​ក្នុង​ការ​កាត់បន្ថយ​ទណ្ឌកម្ម​ ​មួយ​ចំនួន​ទៅលើ​អ៊ី​រ៉​ង់ ​តែ​លោក​មិន​បញ្ជាក់​ថា​មាន​ទណ្ឌកម្ម​អ្វីខ្លះ​ដែល​អាមេរិក​អាច​ដកចេញ​ពី​ ​អ៊ី​រ៉​ង់​នោះ​ទេ​ ​។​

​លោក​បញ្ជាក់​ថា​សហរដ្ឋអាមេរិក​បាន​ត្រៀម​ចាត់វិធានការ​ចាំបាច់​ដើម្បី​ត្រឡប់ទៅ​គោរព​តាម​ ​កិច្ចព្រមព្រៀង​ ​ដែល​ក្នុង​នោះ​ក៏​អាច​មានការ​ដក​ទណ្ឌកម្ម​ពី​អ៊ី​រ៉​ង់ ​ដែល​អាមេរិក​យល់ថា​វា​មិន​ ​ជាប់​ពាក់​ព​័ន្ន​ទៅ​នឹង​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ​រ​អ៊ី​រ៉​ង់ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top