Connect with us
Trulli

ទំនាក់ទំនង​អាមេរិក​-​រុស្សី​កំពុង​ធ្លាក់​ដុនដាប​ក្រោយ​លោក​ ​បៃ​ដិ​ន​ ​ហៅ​លោក​ ​ពូ​ទី​ន​ ​ថា​ឃាត​ក​

តំបន់&អន្តរជាតិ

ទំនាក់ទំនង​អាមេរិក​-​រុស្សី​កំពុង​ធ្លាក់​ដុនដាប​ក្រោយ​លោក​ ​បៃ​ដិ​ន​ ​ហៅ​លោក​ ​ពូ​ទី​ន​ ​ថា​ឃាត​ក​

ទំនាក់ទំនង​អាមេរិក​ ​និង​រុស្សី​កំពុង​ធ្លាក់ចុះ​ដុនដាប​ ​និង​រកាំរកូស​ខ្លាំង​ក្រោយ​ពី​ប្រ​ធានា​ធិ​បតិ​ ​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ចាត់​ទុក​បុរស​ខ្លាំង​របស់​រុស្សី​ ​ប្រធានាធិបតី​ វ្លា​ឌី​មៀ ​ពូ​ទី​ន​ ​ថា​ជា​ ​ឃាត​ក​ ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ ​A​BC ​News​ ​របស់​អាមេរិក​ ​។​

​ជា​ការ​ឆ្លើយតប​ទៅ​នឹង​សម្តី​របស់​លោក​ ​បៃ​ដិ​ន​ ​រដ្ឋាភិបាល​រុស្សី​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ខ្លួន​ ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តុ​ន​ ​ត្រឡប់ទៅ​កាន់​ប្រទេស​រុស្សី​វិញ​ ​ដើម្បី​ពិភាក្សា​ពិនិត្យ​ឡើងវិញ​ ​អំពី​ទំនាក់ទំនង​រវាង​រុស្សី​ ​និង​អាមេរិក​ ​។​ ​ការ​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ពី​អាមេរិក​ ​គឺជា​រឿង​ដែល​ប្រទេស​រុស្សី​កំរ​ធ្វើ​ ​ហើយ​លោក​ ​ពូ​ទី​ន​ ​ធ្លាប់​និយាយ​ថា​ ​រុស្សី​ធ្វើសកម្មភាព​បែប​ ​នេះ​ ​លុះណាតែ​វា​ជា​ជម្រើស​ចុងក្រោយ​ ​។​ ​ពេល​ចុងក្រោយបង្អស់​ដែល​រុស្សី​បាន​កោះហៅ​ឯក​ ​អគ្គរដ្ឋទូត​របស់​ខ្លួន​ពី​អាមេរិក​គឺ​នៅ​ឆ្នាំ​ ​១​៩​៩​៨​ ​ដើម្បី​ប្រឆាំង​ទៅ​នឹង​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​ ​នៅ​ប្រទេស​អ៊ី​រ៉ា​ក់​ពីសំណាក់​ស​ម្ព័ន្ធ​មិត្ត​ប​ច្ចឹ​ម​ប្រទេស​ ​។​

​ដើមហេតុ​នៃ​រឿងរ៉ាវ​ដែល​ធ្វើ​ទំនាក់ទំនង​រវាងប្រទេស​ទាំង​ពី​​​រ​កាន់​ធ្លាក់​ដុនដាប​ខ្លាំង​នៅ​ពេលនេះ​ ​បន្ទាប់ពី​ទីភ្នាក់ងារ​សម្ងាត់​ជាតិ​អាមេរិក​បាន​ចេញ​របាយការណ៍​បង្ហាញ​ថា​ប្រទេស​រុស្សី​ ​បានជា​ប់​ទាក់ទង​ទៅ​នឹង​ការ​ជ្រៀតជ្រែក​ចូលក្នុង​កិច្ច​ការបោះឆ្នោត​របស់​អាមេរិក​កាលពី​ឆ្នាំ​ ​២​០​២​០​ ​។​ ​របាយការណ៍​សន្និដ្ឋាន​ថា​ ​លោក​ ​ពូ​ទី​ន​ ​បាន​ដឹង​ពី​រឿង​នេះ​ ​ហើយក៏​ប្រហែលជា​អ្នក​ ​បញ្ជា​ពីក្រោយ​រឿង​នេះ​ផង​ ​។​

​ភ្លាម​ៗ​ក្រោយ​ពី​របាយការណ៍​នេះ​ចេញផ្សាយ​ ​រដ្ឋាភិបាល​រុស្សី​បាន​ច្រានចោល​ចំពោះ​ការ​ចោទ​ ​ប្រកាន់​នេះ​ ​ដោយ​បាន​ចាត់ទុកថា​ជា​របាយការណ៍​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ ​និង​ភស្តុតាង​ ​ត្រឹមត្រូវ​ ​។​

​ប៉ុន្តែ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ ​A​BC ​News​ ​នៅ​ពេល​សួរ​ដល់​បញ្ហា​នេះ​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​និយាយ​ថា​ ​លោក​ ​ពូ​ទី​ន​ ​នឹង​បង់ថ្លៃ​ចំពោះ​រឿង​នេះ​ ​ប្រសិនបើ​រុស្សី​ពិតជា​បាន​ ​ជ្រៀតជ្រែក​ក្នុង​រឿង​បោះឆ្នោត​ ​ហើយ​អាមេរិក​នឹង​ចាត់វិធានការ​ ​។​

​យ៉ាងណាក៏ដោយ​ ​រឿង​ធំ​ ​ដែល​ថ្នាក់​ធ្វើ​ឱ្យ​រដ្ឋាភិបាល​រុស្សី​ខឹង​ខ្លាំង​រហូតដល់​កោះហៅ​ឯកអគ្គ​ ​រដ្ឋទូត​របស់​ខ្លួន​ភា្ល​ម​ៗ​ពី​អាមេរិក​ ​គឺ​រឿង​ដែល​លោក​ ​បៃ​ដិ​ន​ ​បាន​ហៅ​លោក​ ​ពូ​ទី​ន​ ​ថា​ជា​ឃាត​ក​ ​។​

​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ ​អ្នកកាសែត​បាន​លើកឡើង​ពី​ករណី​ដែល​មាន​ការចោទប្រកាន់​ថា​ ​រុស្សី​ដាក់​ថ្នាំបំពុល​លោក​ ​Ale​x​e​i​ ​Naval​n​y​ ​និង​អ្នកប្រឆាំង​ផ្សេងៗ​ទៀត​ ​។​ ​នៅ​ពេល​អ្នកកាសែត​ ​សួរ​បញ្ជាក់​លោក​ ​បៃ​ដិ​ន​ ​តើ​គិតថា​លោក​ ​ពូ​ទី​ន​ ​ជា​ឃាត​ក​ឬទេ​ ? ​លោក​ ​បៃ​ដិ​ន​ ​បាន​ឆ្លើយ​ ​យល់ស្រប​ ​។​

​គួរ​រម្លឹក​ថា​ ​កាលពីដើម​ខែ​នេះ​ ​សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់ខ្ពស់​រុស្ស៊ី​ចំនួន​ ​៤​ ​រូប​រួចមក​ហើយ​ ​ជុំវិញ​ការ​បំពុល​ ​និង​កា​រដាក់​ពន្ធ​នាគា​រ​អ្នកនយោបាយ​ប្រឆាំង​រុស្សី​លោក​ ​Ale​x​e​y​ ​Naval​n​y​ ​។​

​កាលពី​ថ្ងៃ​ទី​១​៧​ ​ខែ​មីនា​ ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​និយាយ​ថា​ខ្លួន​ក៏​កំពុង​រឹត​បន្តឹង​ ​ការ​ដាក់ទណ្ឌកម្ម​លើ​ការនាំចេញ​មួយ​ចំនួន​ទៅកាន់​ប្រទេស​រុស្ស៊ី​ផង​ដែរ​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ ​ការ​ពុល​ ​កាលពី​ខែ​មីនា​ ​ឆ្នាំ​ ​២​០​១​៨​ ​ទៅលើ​អតីត​ភ្នាក់ងារ​ចារកម្ម​យោធា​រុស្ស៊ី​លោក​ S​erg​e​i​ Sk​rip​a​l​ ​និង​កូនស្រី​របស់​គាត់​នៅ​ទីក្រុង​ S​a​l​i​s​bury​ ​ប្រទេស​អង់គ្លេស​ ​ដោយ​សារធាតុ​ពុល​ម្យ៉ាង​ ​ហៅថា​ភ្នាក់ងារ​សរសៃ​ប្រសាទ​ ​ឬ​ ​Nerve​ ​Agent​ ​ផលិត​ដោយ​យោធា​រុស្សី​ ​។​

​ទោះជាយ៉ាងណា​ ​ទីក្រុង​មូស្គូ ​បាន​ច្រើន​ចោល​ចំពោះ​ការចោទប្រកាន់​ថា​ខ្លួន​បាន​ពាក់ព័ន្ធ​ ​ទៅ​នឹង​ការវាយប្រហារ​ក្នុង​ករណី​ទាំងពីរ​នេះ​ ​។​

​ជា​ការ​ឆ្លើយតប​ចំពោះ​ភាព​តានតឹង​នៅ​ពេលនេះ​ ​រដ្ឋាភិបាល​រុស្សី​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​មិន​ចង់​ ​បង្កើន​ទំនាក់ទំនង​ល្អជា​មួយ​រុស្សី​នោះ​ទេ​ ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ ​A​F​P​ ​បាន​រាយការណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​១​៩​ ​ខែ​មីនា​ ​ដោយ​បាន​ស្រង់​សម្តី​របស់​ ​អ្នកនាំពាក្យ​លោក​ ​ពូ​ទី​ន​ ​គឺ​លោក​ ​D​m​i​r​t​y​ ​P​e​sko​v​ ​ដែល​បាន​លើកឡើង​ថា​ ​ការ​និយាយ​របស់​ ​លោក​ ចូ ​បៃ​ដិ​ន​ ​គឺ​អាក្រក់​ខ្លាំង​ណាស់​ ​។​

​លោក​ថា​ ​វា​ច្បាស់​ណាស់​ដែល​លោក​ ​បៃ​ដិ​ន​ ​មិន​ចង់​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​រុស្សី​ ​និង​អាមេរិក​ ​ត្រឡប់ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើងវិញ​នោះ​ទេ​ ​។​

​ចំណែក​លោក​ ​ពូ​ទី​ន​ ​លោក​បាន​ថ្លែង​នៅ​លើ​កញ្ចក់ទូរទស្សន៍​ជាតិ​រុស្សី​ ​ឆ្លើយតបនឹង​លោក​ ​បៃ​ដិ​ន​ ​ដោយ​និយាយ​ថា​ ​«​វា​ធ្វើ​ឱ្យ​មនុស្សម្នាក់​ ​ស្គាល់​មនុស្សម្នាក់​»​ ​។​

​ទោះជាយ៉ាងណា​ ​លោក​ថា​ ​លោក​បាន​ត្រៀម​ខ្លួន​រួចហើយ​ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ ​ទ្វេភាគី​ជាមួយ​អាមេរិក​ ​និង​បញ្ហា​ផ្សេងៗ​ទៀត​ ​ដូចជា​ជម្លោះ​ក្នុង​តំបន់​ ​។​ ​លោក​ ​ពូ​ទី​ន​ ​ថែមទាំង​ ​ជូនពរ​លោក​ ​បៃ​ដិ​ន​ ​មាន​សុខភាព​ល្អ​ទៀត​ផង​ ​។​

​បើ​ទោះ​ជា​ការ​ឆ្លើយតប​របស់​លោក​ ​ពូ​ទី​ន​ ​ហាក់​មាន​ភាព​ស្រទន់​ជាមួយ​លោក​ ចូ ​បៃ​ដិ​ន​ ​ប៉ុន្តែ​ ​ការ​កោះហៅ​ឯកអគ្គរដ្ឋទូត​ខ្លួន​ទៅកាន់​ប្រទេស​វិញ​ក្រោយ​ការ​ថ្លែង​របស់​លោក​ ​បៃ​ដិ​ន​ ​និង​ ​ក្រោយ​មាន​ការចោទប្រកាន់​ថា​រុស្សី​ជ្រៀតជ្រែក​ការបោះឆ្នោត​របស់​អាមេរិក​ ​បង្ហាញ​ថា​ ​ប្រទេស​ទាំង​ពី​​​រ​កំពុងតែ​មាន​ទំនាក់ទំនង​មិនសូវ​ល្អ​ខ្លាំង​នៅ​ពេលនេះ​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top