Connect with us
Trulli

ពិភពលោក​សាទរ​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​ ​និង​ក្រុម​ហា​ម៉ា​ស​ប៉ា​ឡេ​ស្ទី​ន​

តំបន់&អន្តរជាតិ

ពិភពលោក​សាទរ​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​ ​និង​ក្រុម​ហា​ម៉ា​ស​ប៉ា​ឡេ​ស្ទី​ន​

​ក្រោយ​ពី​បាន​ប្រយុទ្ធ​គ្នា​អស់​រយៈពេល​ ​១​១​ ​ថ្ងៃ​ចាប់តាំង​ពី​ថ្ងៃ​ទី​១​០​ ​ខែ​ឧសភា​ ​មក​ ​នៅ​ពេល​ ​នេះ​ ​អ៊ីស្រាអែល​ ​និង​ក្រុម​ហា​ម៉ា​ស​ប៉ា​ឡេ​ស្ទី​ន​ដែល​គ្រប់គ្រង​នៅ​តំបន់​កា​ហ្សា ​បាន​ចុះ​ ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ ​ក្រោម​ការ​សម្របសម្រួល​របស់​ប្រទេស​អេហ្សីប​ ​។​

People gesture near the rubble of a damaged building as Palestinians celebrate in the streets following a ceasefire, in Gaza City May 21, 2021. Photo Credit: Reuters

People gesture near the rubble of a damaged building as Palestinians celebrate in the streets following a ceasefire, in Gaza City May 21, 2021. Photo Credit: Reuters

បទ​ឈប់​បាញ់​នេះ​ ​បាន​ទទួល​នូវ​ការ​សាទរ​ដោយ​ពិភពលោក​ ​ជាពិសេស​ដោយ​ប្រជាជន​ ​ប៉ា​ឡេ​ស្ទី​ន​នៅ​ក្នុង​តំបន់​កា​ហ្សា ​និង​នៅ​តាម​ដែនដី​ប៉ា​ឡេ​ស្ទី​ន​ផ្សេងទៀត​ ​ព្រោះថា​ការ​ ​ប្រយុទ្ធ​គ្នា​រយៈ​ ​១​១​ ​ថ្ងៃនេះ​ ​បាន​បណ្តាល​ឱ្យ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​រហូតដល់​ទៅ​ ​២​៣​២​ ​នាក់​ ​បាត់បង់ជីវិត​ ​ក្នុង​នោះ​កុមារ​មាន​ចំនួន​ ​៦​៥​ ​នាក់​ ​និង​ប្រជាជន​ប្រមាណ​ ​១​.​៩​០​០​ ​នាក់​រង​របួស​ ​ក្នុង​ពេល​ប្រហែល​ ​១​២​០​.​០​០​០​ ​នាក់​ផ្សេងទៀត​ ​បាន​ភៀសខ្លួន​ចេញពី​ផ្ទះសម្បែង​របស់​ពួកគេ​ ​ដើម្បី​គេច​ពី​ការវាយប្រហារ​ ​។​

​ចំណែក​ពី​ខាង​ភាគី​អ៊ីស្រាអែល​វិញ​ ​បាន​បាត់បង់ជីវិត​មនុស្ស​ចំនួន​ ​១​២​ ​នាក់​ ​ក្នុង​នោះ​កុមារ​ ​ចំនួន​ ​២​ ​នាក់​ ​ដោយសារ​គ្រាប់​រ៉ុកកែត​ដែល​ក្រុម​ហា​ម៉ា​ស​បាញ់​ទៅ​លើទឹក​ដី​របស់​អ៊ីស្រាអែល​ ​។​ ​មូលហេតុ​ ​ដែល​អ៊ីស្រាអែល​មាន​ប្រជាជន​ស្លាប់​តិចតួច​ដោយសារតែ​អ៊ីស្រាអែល​មាន​ ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ ​Iron​ ​Dome​ ​ដែល​មាន​សមត្ថភាព​អាច​បាញ់​ស្កាត់​កំទេច​គ្រប់​រ៉ុកកែត​ ​របស់​ក្រុម​ហា​ម៉ា​ស​មុន​ពេល​ពួកវា​ធ្លាក់​មកដល់​ដី​ ​។​ ​ក្នុងចំណោម​គ្រាប់​រ៉ុកកែត​ប្រមាណ​ ​៤​.​៣​០​០​ ​គ្រាប់​ដែល​ហា​ម៉ា​ស​បាន​បាញ់​ចូល​ទឹកដី​អ៊ីស្រាអែល​ ​ប្រហែល​ ​៩​០​% ​នៃ​គ្រាប់​រ៉ុកកែត​ ​ទាំងនោះ​ ​ត្រូវ​បាន​អ៊ីស្រាអែល​បាញ់​ក​ម្ទេ​ច​នៅ​លើ​អាកាស​ ​។​

​ក្រោយ​ពី​មាន​សេចក្តីប្រកាស​អំពី​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​ ​និង​ក្រុម​ហា​ម៉ា​ស​នៅ​ពេល​ ​នេះ​ ​គេ​ឃើញ​មាន​សារ​អប​អរសាទរ​បាន​ធ្លាក់​មក​ជាបន្តបន្ទាប់​ពី​ថ្នាក់​ដឹកនាំ​ពិភពលោក​ ​រួម​មាន​ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ​លោក​ ​អាន់​តូ​នី​ញ៉ូ ហ្គុ​យ​ទែ​រ៉េ​ស​ (​Ant​on​i​o ​Gut​err​e​s) ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ប្រធានាធិបតី​អេហ្សីប​ ​លោក​ ​អាប់​ឌែ​ល​ ​ហ្វា​តា​ ​អែ​ល​ ​ស៊ី​ស៊ី​ (​A​b​d​e​l​ ​Fat​t​a​h​ ​e​l​-S​i​s​i​) ​ប្រេសិត​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​សន្តិភាព​នៅ​ ​តំបន់​មជ្ឈិមបូព៌ា​ ​លោក​ ​ត​រ​ ​វ៉ែន​នេ​ស​ឡែ​ន​ (​To​r ​W​e​nn​e​s​land​) ​រដ្ឋ​ម​ន្រ្តី​ការបរទេស​ចក្រភព​ ​អង់គ្លេស​ ​លោក​ ដូ​មី​និ​ក​ ​រ៉ាប់​ (​Do​mini​c R​a​a​b) ​និង​រដ្ឋ​ម​ន្រ្តី​ការបរទេស​ម៉ាឡេស៊ី​ ​លោក​ ​ហ៊ី​សា​មូ​ឌី​ន​ ហុ​សេន​ (​H​i​sham​mud​din​ ​H​us​s​e​in​) ​ជាដើម​ ​។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ​លោក​ ​អាន់​តូ​នី​ញ៉ូ ហ្គុ​យ​ទែ​រ៉េ​ស​ (​Ant​on​i​o ​Gut​err​e​s) ​មានប្រសាសន៍ថា​ ​«​មេដឹកនាំ​អ៊ីស្រាអែល​ ​និង​ប៉ា​ឡេ​ស្ទី​ន​មាន​ការទទួលខុសត្រូវ​លើស​ពី​ការ​ ​ស្តារ​ភាព​ស្ងប់ស្ងាត់​ឡើងវិញ​ ​ដើម្បី​ចាប់ផ្តើម​ការសន្ទនា​ហ្មត់ចត់​មួយ​ ​ក្នុង​ការ​ដោះស្រាយ​ឫស​ ​គល់​នៃ​ជម្លោះ​»​ ​។​

​លោក​បន្ត​ថា​ ​«​តំបន់​កា​ហ្សា​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នៅពេលអនាគត​ ​។​ ​គេ​ត្រូវ​ខិតខំ​ដើម្បី​នាំមក​នូវ​ការផ្សះផ្សា​ជាតិ​ពិតប្រាកដ​ដើម្បី​បញ្ចប់​ការបែងចែក​គ្នា​នៅ​ទីនោះ​»​ ​។​

​ចំណែក​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ថ្លែង​ថា​ ​«​យើង​នៅតែ​ប្តេជ្ញា​ធ្វើការ​ជាមួយ​ ​អង្គការសហប្រជាជាតិ​ ​និង​អ្នក​ពាក់ព័ន្ធ​អន្តរជាតិ​ដទៃទៀត​ ​ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌​យ៉ាង​ ​ឆាប់រហ័ស​ ​និង​ដើម្បី​គាំទ្រ​ដល់​ការ​គាំទ្រ​ជា​អន្តរជាតិ​ដល់​ប្រជាជន​នៅ​តំបន់​កា​ហ្សា ​និង​កិច្ច​ ​ប្រឹងប្រែង​កសាង​តំបន់​កា​ហ្សា​ឡើងវិញ​»​ ​។​

​លោក​បន្ថែម​ថា​ ​«​ខ្ញុំ​ជឿជាក់​ថា​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ ​និង​អ៊ីស្រាអែល​ ​សមនឹង​ទទួល​បានការ​រស់​ ​នៅ​ប្រកបដោយ​សុវត្ថិភាព​ ​សន្តិសុខ​ ​និង​រីករាយ​ជាមួយ​វិធានការ​ប្រកបដោយ​ភាព​ស្មើគ្នា​ ​នៃ​សេរីភាព​ ​ភាព​រុងរឿង​ ​និង​លទ្ធិប្រជាធិបតេយ្យ​ ​។​ ​រដ្ឋបាល​របស់​ខ្ញុំ​នឹង​បន្ត​ការងារ​ការ​ ​ទូត​ស្ងប់ស្ងាត់​ ​និង​ឥតឈប់ឈរ​របស់យើង​ដើម្បី​ឆ្ពោះទៅ​រក​ទី​បញ្ចប់​ ​។​ ​ខ្ញុំ​ជឿជាក់​ថា​យើង​មាន​ ​ឱកាស​ពិតប្រាកដ​ដើម្បី​ធ្វើ​ឱ្យ​មានការ​រីក​ចម្រើន​ ​ហើយ​ខ្ញុំ​ប្តេជ្ញា​ថា​នឹង​ធ្វើការងារ​នេះ​»​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top