Connect with us
Trulli

កូរ៉េ​ខាងជើង​ចោទ​អាមេរិក​ថា​ ​បង្ករឿង​ក្រោយ​អនុញ្ញាត​ឱ្យ​កូរ៉េ​ខាងត្បូង ​ផលិត​គ្រាប់​មី​ស៊ី​ល​

តំបន់&អន្តរជាតិ

កូរ៉េ​ខាងជើង​ចោទ​អាមេរិក​ថា​ ​បង្ករឿង​ក្រោយ​អនុញ្ញាត​ឱ្យ​កូរ៉េ​ខាងត្បូង ​ផលិត​គ្រាប់​មី​ស៊ី​ល​

​ប្រទេស​កូរ៉េ​ខាងជើង​នៅ​ថ្ងៃ​ទី​៣​១​ ​ឧសភា​ ​និយាយ​ថា​ ​ការអនុញ្ញាត​របស់​អាមេរិក​ឱ្យ ​ប្រទេស​កូរ៉េ​ខាងត្បូង​អាច​មានឱកាស​ផលិត​គ្រាប់​មី​ស៊ី​ល​មាន​ឥទ្ធិពល​បន្ថែម​ទៀត​ ​គឺជា​ការ​ ​បង្ហាញ​នូវ​គោល​នយោបាយ​បង្ករឿង​របស់​អាមេរិក​ចំពោះ​កូរ៉េ​ខាងជើង​ ​។​ ​ទីក្រុង​ព្យុ​ង​យ៉ាង​ ​ព្រមាន​ថា​ ​នេះ​ជា​ការ​សម្រេច​ចិត្ត​ដែល​នឹង​នាំ​ឱ្យ​មាន​ស្ថានភាព​អស្ថេរភាព​នៅ​ក្នុង​តំបន់​ឧបទ្វីប​ ​កូរ៉េ​ទាំងមូល​ ​។​

​នេះ​ជា​ការ​ឆ្លើយតប​ជាលើកដំបូង​របស់​កូរ៉េ​ខាងជើង​ចាប់តាំង​ពី​មាន​ជំនួប​ផ្ទាល់​រវាង​ប្រធានាធិបតី​អាមេរិក​ ​និង​កូរ៉េ​ខាងត្បូង​នៅ​លើទឹក​ដី​អា​មេ​រិ​កាលពី​ថ្ងៃ​ទី​២​១​ ​ខែ​ឧសភា​ ​ដែល​នៅ​ក្រោយ​ ​ជំនួប​នោះ​ សហរដ្ឋអាមេរិក​បាន​សម្រេច​ចិត្ត​ដកចេញ​វិញ​ការ​រឹតត្បិត​ទៅលើ​ការ​អភិវឌ្ឍ​ ​កម្មវិធី​មី​ស៊ី​ល​របស់​កូរ៉េ​ខាងត្បូង​ដែល​អាមេរិក​បាន​ដាក់លើ​កូរ៉េ​ខាងត្បូង​ជាច្រើន​ទសវត្សរ៍​មក​ ​ហើយ​ ​។​ ​ផ្ទុយទៅវិញ​ សហរដ្ឋអាមេរិក​បាន​អនុញ្ញាត​ឱ្យ​កូរ៉េ​ខាងត្បូង​ ​ដែល​ត្រូវ​បាន​អាមេរិក​ ​ចាត់ទុកថា​ជាស​ម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​មួយ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ ​អាច​អភិវឌ្ឍ​ ​កម្មវិធី​គ្រាប់​មី​ស៊ី​ល​ដែល​បាញ់​ក្នុង​ចំងាយ​ដែល​គ្មាន​កំណត់​ ​។​

​បើ​ទោះ​ជា​សេចក្តីថ្លែង​ការណ៍​របស់​កូរ៉េ​ខាងជើង​នៅ​ពេលនេះ​អាច​ចាត់ទុកថា​ជា​រឿង​គួរ​យក​ ​ចិត្ត​ទុកដាក់​ដោយហេតុថា​ ​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​ធ្លាប់​បាន​ប្រកាស​រួចមក​ហើយ​ថា​ ​ដរាប​ ​ណា​ ​សហរដ្ឋអាមេរិក​បន្ត​ប្រើ​គោល​នយោបាយ​អរិភាព​ ​ឬ​បង្ករឿង​ចំពោះខ្លួន​ ​កូរ៉េ​ខាងជើង​នឹង​ ​មិន​ត្រឡប់មក​ធ្វើការ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​វិញ​នោះ​ឡើយ​ ​។​

​យ៉ាងណាក៏ដោយ​ ​បើ​តាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន​បារាំង​ ​A​F​P​ ​បាន​ឱ្យ​ដឹង​ថា​ ​សេចក្តីថ្លែង​ ​ការណ៍​របស់​កូរ៉េ​ខាងជើង​នៅ​ពេលនេះ​ ​គឺជា​បទអត្ថាធិប្បាយ​របស់​បុគ្គល​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​ ​មិនមែន​ចេញពី​ស្ថាប័ន​រដ្ឋាភិបាល​នោះ​ទេ​ ​។​ ​ដូច្នេះ​ ​វា​អាច​ឱ្យ​គេ​សន្និដ្ឋាន​បាន​ដែរ​ថា​ ​កូរ៉េ​ខាងជើង​ប្រហែល​នៅតែ​ចង់​រក្សា​ចន្លោះ​នៃ​ការចរចា​ជាមួយ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​ដដែល​ ​។​

​លោក​ ​គីម​ ម្យុ​ង​ ចុ​ល​ (K​i​m​ ​M​yon​g​ C​h​o​l​) ​ដែលគេ​ដឹង​ថា​ ​ជា​អ្នកធ្វើអត្ថាធិប្បាយ​អំពី​កិច្ចការ​ ​អន្តរជាតិ​របស់​កូរ៉េ​ខាងជើង​ ​បាន​និយាយ​នៅ​លើ​ទូរទស្សន៍​រដ្ឋ​កូរ៉េ​ខាងជើង​ KCN​A​ ​ថា​ ​វិធានការ​បិទ​បញ្ចប់​ការ​រឹតត្បិត​ទៅលើ​ការ​ផលិត​មី​ស៊ី​ល​របស់​អាមេរិក​ចំពោះ​កូរ៉េ​ខាងត្បូង​ ​គឺជា​ ​ការ​រំលឹក​ឡើងវិញ​នូវ​គោល​នយោបាយ​អរិភាព​របស់​សហរដ្ឋអាមេរិក​ចំពោះ​កូរ៉េ​ខាងជើង​ ​និង​ជា​ការ​ដោះស្រាយ​មាន​លក្ខណៈ​ស្តង់​ដា​ទ្វេ​ពោរពេញ​ដោយ​ភាព​អាម៉ាស់​ ​។​

​លោក​ ​គីម​ ម្យុ​ង​ ចុ​ល​ ​បញ្ជាក់​បន្ថែម​ថា​ ​«​សហរដ្ឋអាមេរិក​កំពុង​យល់​ច្រ​លំ​ ​។​ ​វា​គឺជា​កំហុស​ដ៏​ ​ធ្ងន់ធ្ងរ​សម្រាប់​សហរដ្ឋអាមេរិក​ក្នុង​កា​រដាក់​សម្ពាធ​លើ​កូរ៉េ​ខាងជើង​ដោយ​បង្កើត​ឱ្យ​មាន​ ​អ​តុល្យភាព​នៅ​ក្នុង​ ​និង​ជុំវិញ​តំបន់​ឧបទ្វីប​កូរ៉េ​ ​ដែល​ជា​ការ​នាំទៅ​រក​ស្ថានភាព​មួយ​ប្រកបដោយ​ ​អស្ថិរភាព​នៅ​តំបន់​ឧបទ្វីប​កូរ៉េ​ដែល​ជាទូទៅ​ត្រូវ​បាន​ចាត់ទុកថា​កំពុង​នៅ​មាន​សង្គ្រាម​ជាមួយគ្នា​ ​នៅឡើយ​»​ ​។​

​ក្នុង​ពេល​កន្លងទៅ​ ​សហរដ្ឋអាមេរិក​បាន​ហាមប្រាម​មិន​ឱ្យ​ប្រទេស​កូរ៉េ​ខាងត្បូង​អភិវឌ្ឍ​មី​ស៊ី​ល​ ​ដែល​អាច​បាញ់​ក្នុង​ចំងាយ​លើ​ពី​ ​៨​០​០​ ​គីឡូម៉ែត្រ​ ​ដោយសារតែ​មានការ​បារម្ភ​ពី​ការ​ប្រកួត​ ​ប្រជែង​សព្វាវុធ​នៅ​ក្នុង​តំបន់​ ​។​ ​ការកំណត់​ដូចនេះ​ ​មានន័យ​ថា​ ​កូរ៉េ​ខាងត្បូង​អាច​ ​ផលិត​មី​ស៊ី​ល​ដែល​អាច​បាញ់​ទៅដល់​គ្រប់​ទីកន្លែង​ចូល​ទឹកដី​កូរ៉េ​ខាងជើង​ ​ប៉ុន្តែ​អាច​មាន​ ​លទ្ធភាព​តិចតួច​ក្នុង​ការវាយប្រហារ​ទៅ​លើទឹក​ដី​ចិន​ ​និង​ប្រទេស​ជប៉ុន​ដែល​នៅក្បែរ​ខាង​របស់​ ​ខ្លួន​ ​។​

​អ្នកអង្កេត​ការណ៍​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​សាទរ​ចំពោះ​ការ​បញ្ចប់​ការ​រឹតត្បិត​ ​របស់​អាមេរិក​នៅ​ពេលនេះ​ដោយសារ​វា​បង្ហាញ​ពី​ការ​ស្តារ​ឡើងវិញ​នូវ​អធិបតេយ្យភាព​ផ្នែក​យោធា​របស់​កូរ៉េ​ខាងត្បូង​ ​។​ ​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ ​ក៏មាន​ការសង្ស័យ​ដែរ​ថា​ ​ការ​សម្រេច​ចិត្ត​នេះ​ ​ក៏​អាច​ជា​គោលបំណង​របស់​អាមេរិក​ក្នុង​ការ​ជំរុញ​សមត្ថភាព​យោធា​ស​ម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ ​ក្នុង​ ​ពេល​ដែល​អាមេរិក​កំពុងតែ​មាន​ភាព​តានតឹង​ជាមួយ​ប្រទេស​ចិន​ផង​ដែរ​ ​។​

​លោក​ ​គីម​ ម្យុ​ង​ ចុ​ល​ ​អត្ថាធិប្បាយ​ថា​ ​សកម្មភាព​របស់​អាមេរិក​ក្នុង​ការអនុញ្ញាត​ឱ្យ​កូរ៉េ​ខាង​ ​ត្បូង​អាច​ផលិត​គ្រាប់​មី​ស៊ី​ល​ដោយ​គ្មាន​កំណត់​ចំងាយ​បាញ់​នេះ​ ​គឺជា​ការ​បង្ក​ឱ្យ​មានការ​ប្រកួត​ ​ប្រជែង​ផ្នែក​សព្វាវុធ​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​ ​និង​តំបន់​ដែល​នៅ​ជុំវិញ​ ​និង​ពិនិត្យ​នូវ​ការ​អភិវឌ្ឍ​របស់​ ​កូរ៉េ​ខាងជើង​ ​។​

​ប្រតិកម្ម​របស់​កូរ៉េ​ខាងជើង​នេះ​ ​ក្នុងពេលដែល​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​កំពុង​រៀបចំ​យុទ្ធ​សា​ស្រ្ត​ថ្មី​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​កម្មវិធី​អាវុធ​នុយ​ក្លេអ៊ែ​រ​របស់​កូរ៉េ​ខាងជើង​ ​។​ ​ក្នុង​ជំនួប​នៅ​សហរដ្ឋអាមេរិក​ ​ទាំង​លោក​ ចូ ​បៃ​ដិ​ន​ ​និង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ​បាន​ឱ្យ​ដឹង​ ​ថា​ ​ការពិនិត្យ​មើល​ឡើងវិញ​នូវ​គោល​នយោបាយ​របស់​អាមេរិក​ចំពោះ​កូរ៉េ​ខាងជើង​ ​គឺ​មាន​ ​លក្ខណៈ​បើកចំហ​ ​និង​ស្វែងរក​ដំណោះស្រាយ​ទៅតាម​បែប​ការទូត​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top